កីឡា
រូបមន្ដថ្មីនៃការប្រកួត UCL ដាក់ដំណើរការនៅរដូវកាលក្រោយ
ការប្រកួតពានរង្វាន់លំដាប់កំពូលនៅអឺរ៉ុប UEFA Champions League រដូវកាល ២០២៤-២៥ បានសម្រេចដាក់ឲ្យប្រើប្រាស់រួបមន្តថ្មី។

នៅរដូវកាលក្រោយនេះ ចំនួនក្រុមនៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League នឹងកើនឡើងពី៣២ក្រុមទៅ៣៦ក្រុម។ ជារូបមន្តថ្មីនៃកំណែទម្រង់ក្នុងពានរង្វាន់នេះ ដាក់ឲ្យដំណើរការជាលើកដំបូង ក្រោយមានយល់ព្រមនិងអនុញ្ញាតដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប UEFA ក្នុងឆ្នាំ២០២២។
រូបមន្ដថ្មីនោះតម្រូវឲ្យក្រុមទាំង៣៦ ធ្វើការប្រកួត៨លើក សម្រាប់ការប្រកួតសន្សំពិន្ទុវិលជុំក្នុងពូលតែមួយ ហើយក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៨ នឹងបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ៩ ដល់ទី២៤ នឹងប្រកួតប្រជែងក្នុងវគ្គជម្រុះពីរជើងក្នុងវគ្គ (Play-off) ដើម្បីមានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២៥ ឬទាបជាងនឹងត្រូវកាត់ចេញ ហើយនឹងមិនបានចូលទៅក្នុងពាន Europa League ឡើយ។

ចំនួននៃការប្រកួតរូបមន្តថ្មីនេះនឹងកើនឡើងពី១២៥ប្រកួត ទៅ១៨៩ប្រកួត។ យ៉ាងណាមិញសម្រាប់រូបមន្ដថ្មីនេះ ក៏ទទួលបានគាំទ្រ និងរិះគន់ពីអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកផងដែរ។
ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាល២០២៤-២៥ នឹងត្រូវធ្វើឡើងនៅថ្ងៃនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Allianz Arena ក្នុងទីក្រុង Munich ប្រទេសអាឡឺម៉ង់។
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


