កីឡា
ចាញ់ស្លូវេនី១ប្រកួត ប៉ូឡូញខាតជាង១៥ពិន្ទុក្នុងតារាងបាល់ទះពិភពលោក
ការប្រកួតបាល់ទះជើងឯកពិភពលោកបុរស FIVB Volleyball Men’s Nations League ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិកំពុងឈរលេខ១លើលោក ប៉ូឡូញ បានចាញ់ក្រុមជម្រើសជាតិ ស្លូវេនី ដោយលទ្ធផល ៣-០ ស្ទើរមិនគួរឲ្យជឿសម្រាប់សប្តាហ៍ទី១ បន្ទាប់ពីឈ្នះ៣ប្រកួតជាប់គ្នា។

បរាជ័យនេះបានធ្វើឲ្យ ប៉ូឡូញ បានខាតបង់ពិន្ទុចំនួន១៥.៧៩ពិន្ទុ នៅក្នុងតារាងចំណាត់បាល់ទះពិភពលោក។ មូលហេតុដែលប៉ូឡូញខាតបាត់បង់ពិន្ទុច្រើនបែបគឺដោយសារពួកគេចាញ់ក្រុមស្លូវេនីស្ថិតនៅចំណាត់ថ្នាក់ក្រោមពួកគេដល់ទៅ៦លេខឯណោះ។ នេះជាការបរាជ័យលើកដំបូងរបស់ក្រុមប៉ូឡូញ គិតចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។
ទោះបីខាតបង់ពិន្ទុច្រើន ប៉ុន្តែក្រុមប៉ូឡូញនៅតែបន្តឈរលេខ១ ក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក FIVB ជាមួយពិន្ទុសរុបចំនួន៤១៥.១២ពិន្ទុ ខណៈក្រុមអុីតាលីស្ថិតនៅលេខ២ ជាមួយពិន្ទុ៣៦១.៨៦ និងសហរដ្ឋអាមេរិកស្ថិតនៅលេខ៣ ជាមួយពិន្ទុ៣៥២.៤៥។
ក្រោយបញ្ចប់ការប្រកួតវគ្គវិលជុំសន្សំពិន្ទុសប្ដាហ៍ទី១ ក្រុមប៉ូឡូញឈរនៅលេខ៥ ក្រោយប្រកួត៤លើក ឈ្នះ៣ ចាញ់១ មាន៩ពិន្ទុ FIVB Volleyball Men’s Nations League។

បើនិយាយពីក្រុមស្លូវេនី ពិតជាធ្វើបានល្អជាពិសេសទទួលបាន១៥.៧៩ពិន្ទុបន្ថែម ហើយរំកិលឡើងមកឈរលេខ៥ ក្នុងតារាងណាត់ថ្នាក់បាល់ទះពិភពលោក FIVB ជាមួយពិន្ទុសរុបចំនួន ៣៣១.៥៩ពិន្ទុ ក្រោយយកឈ្នះក្រុមខ្លាំងប៉ូឡូញ។
ក្រោយបញ្ចប់ការប្រកួតវគ្គវិលជុំសន្សំពិន្ទុសប្ដាហ៍ទី១ ក្រុមស្លូវេនី ពិតជាធ្វើបានល្អណាស់ ក្រោយប្រកួត៤លើកពួកគេឈ្នះទាំង៤លើក មាន១០ពិន្ទុឈរនៅលេខ២ ក្នុងតារាង។ សម្រាប់ការប្រកួតវគ្គវិលជុំសន្សំពិន្ទុសប្ដាហ៍ទី២ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី៤ ខែមិថុនា ដល់ថ្ងៃទី៩ ខែមិថុនា។ អ៉ីតាលី កំពុងឈរលើកំពូលតារាង បន្ទាប់ពីឈ្នះទាំង៤ប្រកួត រកបាន១១ពិន្ទុ។

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


