កីឡា
អ្នកកីឡាកម្ពុជាឈ្នះជើងឯកនៅ៣ប្រទេសផ្សេងគ្នាម្សិលមិញ
កីឡាករប្រដាល់គុនខ្មែរ និងកីឡាបាល់ទាត់កម្ពុជាបានឈ្នះជើងឯកនៅប្រទេសផ្សេងគ្នាកាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីចេញទៅប្រកួតទៅតាមប្រភេទកីឡារៀងៗខ្លួន។
វិសាខាជាក្រុមបាល់ទះកម្ពុជាទី១ឈ្នះជើងឯកនៅក្រៅប្រទេស
វិសាខាធ្វើបានយ៉ាងល្អសម្រាប់ការចូលរួមប្រកួតពានរង្វាន់ដែលរៀបចំដោយក្រុមកីឡាបាល់ទះអាជីព Win Streak គឺ ពានរង្វាន់ Win+ Streak Volleyball Invitational Tournament នៅកោះតៃវ៉ាន់។

ការប្រកួតបើកឆាកសន្សំពិន្ទុ វិសាខា បានយកឈ្នះក្រុមអូស្ត្រាលី Volleyball Academy ដោយលទ្ធផល ៣-០ (២៦-២៤, ២៥-២៣ និង ២៥-១៨)។ ការប្រកួតទី២ បានវិសាខាបានចាញ់ក្រុមម្ចាស់ផ្ទះ Win Streak ប្រផុតប្រផើយ ២-៣ (២២-២៥, ២៥-២២, ១៩-២៥, ២៧-២៥, ១៣-១៥។ ការប្រកួតទី៣ វិសាខាយកឈ្នះក្រុមមកពីជប៉ុន Saitama Azalea ៣-១ (២៧-២៥, ២៥-១៨, ២៥-២៧ និង២៥-២៣)។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិសាខា បានយកឈ្នះក្រុមជើងឯកឆ្នាំចាស់មកពីប្រទេសម៉ាឡេស៊ី Flying Falcon ដោយលទ្ធផល ៣-០ (២៥-២៣, ២៦-២៤, ២៥-១៧)។ នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាបានយកឈ្នះក្រុមម្ចាស់ផ្ទះ Win Streak ដោយលទ្ធផល ៣-១ (២៥-២៣, ២៣-២៥, ២៥-២៣ និង ២៥-២៥-២២) យប់ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីក្លាយជាក្រុមបាល់ទះកម្ពុជាទី១ដែលឈ្នះជើងឯកនៅក្រៅប្រទេស។
ឡៅ សៃណេត ជាកីឡាករកម្ពុជាទី១ឈ្នះខ្សែក្រវាត់នៅជប៉ុន

កីឡាករគុនខ្មែរវ័យក្មេង ឡៅ សៃណេត បានឈ្នះខ្សែក្រវាត់អន្តរជាតិនៅសង្វៀន Sukwankinton បន្ទាប់ពីបានផ្តួលកីឡាករម្ចាស់ផ្ទះជប៉ុនឲ្យអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី១កាលពីល្ងាចថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤។ នេះជាការចេញប្រកួតនៅក្រៅប្រទេសលើកទី១របស់ ឡៅ សៃណេត ប៉ុន្តែរូបគេធ្វើបានល្អឥតខ្ចោះ និងបានក្លាយជាកីឡាករគុនខ្មែរទី១ដែលបានឈ្នះខ្សែក្រវាត់នៅប្រទេសជប៉ុន។ រូបគេទើបតែឈ្នះខ្សែក្រវាត់ទី១ក្នុងអាជីពប្រដាល់កាលពីថ្ងៃទី១៩ ខែឧសភា តាមរយៈការផ្តួលកីឡាករ ធន់ វិស្ណុ ក្នុងទឹកទី១។
ឈុត សេរីវ៉ាន់ថង និង ធីម សៀងហៃ ឈ្នះខ្សែក្រវាត់នៅបារាំង
នៅយប់ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤ អ្នកលេងគុនខ្មែរ២រូបបានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ ប៉ុន្តែកីឡាករ ឈឿង ល្វៃ បានបរាជ័យក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពគុនខ្មែរ។
ឈុត សេរីវ៉ាន់ថង បានយកឈ្នះកីឡាករបារាំង Omar Drissi នៅជុំទី១សម្រាប់ការប្រកួតខ្សែក្រវាត់គុនខ្មែរស៊ុបភើហ្វៃ (KSF) ទម្ងន់៦១គីឡូក្រាម ដើម្បីឡើងទៅជួបមិត្តរួមជាតិ ឃីម បូរ៉ា ដែលបានឈ្នះកីឡាករបារាំង Mike Dederian នៅជុំទី១ដែរ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ឈុត សេរីវ៉ាន់ថង បានយកឈ្នះមិត្តរួមជាតិ ឃីម បូរ៉ា ដោយពិន្ទុដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ KSF ដែលមានរង្វាន់រថយន្តថ្មីសន្លាង១គ្រឿង។ រាល់ពេលប្រកួតសំខាន់គឺ ឃីម បូរ៉ា ពិបាកយកឈ្នះ សេរីវ៉ាន់ថងណាស់។ ជាក់ស្តែងការប្រកួតមានរង្វាន់ផ្ទះល្វែងនៅខេត្តសៀមរាប ឃីម បូរ៉ា ក៏ចាញ់ ហើយពេលនេះការប្រកួតខ្សែក្រវាត់មានរង្វាន់រថយន្តនៅប្រទេសបារាំងបន្តចាញ់ទៀត។
នៅបារាំងដែរ គ្រូគុនខ្មែរវ័យក្មេង ធីម សៀងហៃ បានយកឈ្នះកីឡាករ Mazouz ដោយពិន្ទុដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរទម្ងន់៥៤គីឡូក្រាម។

ជាមួយគ្នានេះ ឈឿង ល្វៃ បានចាញ់កីឡាករបារាំង Omar Samb ក្នុងទឹកទី២ បន្ទាប់ពីត្រូវបានកីឡាករម្ចាស់ផ្ទះទាត់ឲ្យខូចជើង ដូច្នេះ Omar Samb ជាម្ចាស់ខ្សែក្រវាតត់គុនខ្មែរពិភពលោក។ សម្រាប់ជំនួបសងសឹករបស់កីឡាករបារាំង Omar Bathily លើអ្នកលេងគុនខ្មែរ លន បញ្ញា មិនទទួលបានជោគជ័យទេ ខណៈកីឡាការិនី ទូន ស្រីពីន ចាញ់ពិន្ទុកីឡាការិនីបារាំង Marika Orel សម្រាប់ការប្រកួតមិត្តភាព៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


