កីឡា
៥រឿងត្រូវដឹងពីព្រឹត្តិការណ៍អឺរ៉ូ ឆ្នាំ២០២៤ ចាប់ផ្តើមពាក់កណ្តាលខែនេះ
ជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប The European Championship ដែលរៀបចំការប្រកួតរាល់៤ឆ្នាំម្តង លើកទី១៧ នឹងចាប់ផ្តើមប្រកួត នៅថ្ងៃទី១៤ ខែមិថុនា និងចប់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់ជាម្ចាស់ផ្ទះ។

១. ជម្រើសជាតិចំនួន២៤ក្រុម
- ពូល A ៖ អាល្លឺម៉ង់ (ម្ចាស់ផ្ទះ) ស្កុតឡែន ហុងគ្រី និង ស្វីស
- ពូល B ៖ អេស្ប៉ាញ ក្រូអាត អ៉ីតាលី និង អាល់ប៉ានី
- ពូល C ៖ ស្លូវេនី ដាណឺម៉ាក់ ស៊ែប៊ី និង អង់គ្លេស
- ពូល D ៖ ប៉ូឡូញ ហុល្លង់ អូទ្រីស និង បារាំង
- ពូល E ៖ បែលហ្ស៊ិក ស្លូវ៉ាគី រ៉ូម៉ានី និង អ៊ុយក្រែន
- ពូល F ៖ តួកគី ហ្សកហ្ស៊ី ព័រទុយហ្គាល់ និង ឆែក

២. ពេលវេលាប្រកួត
- វគ្គសន្សំពិន្ទុក្នុងពូល៖ ប្រកួតពីថ្ងៃទី១៤ ដល់ទី២៦ ខែមិថុនា ឆ្នាំ២០២៤
- វគ្គ១៦ក្រុមចុងក្រោយ៖ ប្រកួតពីថ្ងៃទី២៩ ខែមិថុនា ដល់ទី២ ខែកក្កដា ឆ្នាំ២០២៤
- វគ្គ៨ក្រុមចុងក្រោយ៖ ប្រកួតនៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២៤
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ ប្រកួតថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៤
- វគ្គផ្តាច់ព្រ័ត្រ៖ ប្រកួតនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤
៣. កីឡដ្ឋានចំនួន១០ នៅទីក្រុង១០ផ្សេងគ្នា
- ទីក្រុង Berlin: កីឡដ្ឋាន Olympiastadion Berlin ផ្ទុកអ្នកគាំទ្របាន ៧១ ០០០នាក់
- ទីក្រុង Cologne: កីឡដ្ឋាន Cologne Stadium ផ្ទុកអ្នកគាំទ្រ ៤៣ ០០០នាក់
- ទីក្រុង Dortmund: កីឡដ្ឋាន BVB Stadion Dortmund ផ្ទុកអ្នកគាំទ្រ ៦២ ០០០នាក់
- ទីក្រុង Dusseldorf: កីឡដ្ឋាន Düsseldorf Arena ផ្ទុកអ្នកគាំទ្រ ៤៧ ០០០នាក់
- ទីក្រុង Frankfurt: កីឡដ្ឋាន Frankfurt Arena ផ្ទុកអ្នកគាំទ្រ ៤៧ ០០០នាក់
- ទីក្រុង Gelsenkirchen: កីឡដ្ឋាន Arena AufSchalke ផ្ទុកអ្នកគាំទ្រ ៥០ ០០០នាក់
- ទីក្រុង Hamburg: កីឡដ្ឋាន Volksparkstadion Hamburg ផ្ទុកអ្នកគាំទ្រ ៤៩ ០០០នាក់
- ទីក្រុង Leipzig: កីឡដ្ឋាន Leipzig Stadium ផ្ទុកអ្នកគាំទ្រ ៤០ ០០០នាក់
- ទីក្រុង Munich: កីឡដ្ឋាន Munich Football Arena ផ្ទុកអ្នកគាំទ្រ៦៦ ០០០នាក់
- ទីក្រុង Stuttgart: Stuttgart Arena ផ្ទុកអ្នកគាំទ្រ ៥១ ០០០នាក់

៤. តម្លៃសំបុត្រចូលទស្សនា
- ពិធីបើក៖ កម្រិត១តម្លៃ ៥៤ដុល្លារ, កម្រិត២តម្លៃ ២១២ដុល្លារ, កម្រិត៣តម្លៃ ៤៣៦ដុល្លារ និងកម្រិត៤តម្លៃ ៦៥៤ដុល្លារ
- វគ្គសន្សំពិន្ទុក្នុងពូល៖ កម្រិត១តម្លៃ ៣២ដុល្លារ, កម្រិត២តម្លៃ ៦៥ដុល្លារ, កម្រិត៣តម្លៃ ១៦៣ដុល្លារ និងកម្រិត៤តម្លៃ ២១៨ដុល្លារ
- វគ្គ១៦ក្រុមចុងក្រោយ៖ កម្រិត១តម្លៃ ៥៤ដុល្លារ, កម្រិត២តម្លៃ ៩២ដុល្លារ, កម្រិត៣តម្លៃ ១៩០ដុល្លារ និងកម្រិត៤ តម្លៃ ២៧២ដុល្លារ
- វគ្គ៨ក្រុមចុងក្រោយ៖ កម្រិត១តម្លៃ ៦៥ដុល្លារ, កម្រិត២តម្លៃ ១០៩ដុល្លារ, កម្រិត៣តម្លៃ ២១៨ដុល្លារ និងកម្រិត៤តម្លៃ ៣២៧ដុល្លារ
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ កម្រិត១តម្លៃ ៨៧ដុល្លារ, កម្រិត២តម្លៃ ២១២ដុល្លារ, កម្រិត៣តម្លៃ ៤៣៦ដុល្លារ និងកម្រិត៤តម្លៃ ៦៥៤ដុល្លារ
- វគ្គផ្តាច់ព្រ័ត្រ៖ កម្រិត១តម្លៃ ១០៣ដុល្លារ, កម្រិត២តម្លៃ ៣២៧ដុល្លារ, កម្រិត៣តម្លៃ ៦៥៤ដុល្លារ និងកម្រិត៤តម្លៃ ១០៩០ដុល្លារ

៥. ប្រាក់រង្វាន់ក្រុមចូលរួមប្រកួត និងជ័យលាភី
ប្រាក់រង្វាន់សរុបចំនួន៣៧១លានអឺរ៉ូ (ជាង៤០០លានដុល្លារ) ត្រូវបែងចែកដល់ក្រុមចូលរួមប្រកួតទាំងអស់គិតចាប់ពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតឈ្នះ និងស្មើទទួលបានប្រាក់រង្វាន់តាមប្រកួតនីមួយៗហើយក្រុមចាញ់មិនទទួលបានទេ។
- លទ្ធផលស្មើ១ប្រកួត ក្នុងវគ្គសន្សំពិន្ទុក្នុងពូល ទទួលបាន៥០ម៉ឺនអឺរ៉ូ (ប្រហែល ៥៤៥ ៣៤៥ ដុល្លារអាមេរិក)
- លទ្ធផលឈ្នះ១ប្រកួត នៅវគ្គសន្សំពិន្ទុក្នុងពូល៖ ទទួលបាន១លានអឺរ៉ូ (ប្រហែល ១០៩ ០៨៨ ដុល្លារអាមេរិក)
- ក្រុមឡើងដល់វគ្គ១៦ក្រុមចុងក្រោយ ទទួលបាន១.៥លានអឺរ៉ូ (ប្រហែល ១៦៣ ៦៤១ ដុល្លារអាមេរិក) បន្ថែមទៀត
- ក្រុមឡើងដល់វគ្គ៨ក្រុមចុងក្រោយ ទទួលបាន២.៥លានអឺរ៉ូ (ប្រហែល ២៧២ ៧៣៦ ដុល្លារអាមេរិក) បន្ថែមទៀត
- ក្រុមឡើងដល់វគ្គ៤ក្រុមចុងក្រោយ ទទួលបាន៤លានអឺរ៉ូ (ប្រហែល ៤៣៦ ៣៧៨ ដុល្លារអាមេរិក) បន្ថែមទៀត
- ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបាន៥លានអឺរ៉ូ (ប្រហែល ៥៤៥ ៤៩២ ដុល្លារអាមេរិក) បន្ថែមទៀត
- ក្រុមជើងឯក ទទួលបាន៨លានអឺរ៉ូ (ប្រហែល ៨១៧ ៥៤៤ ដុល្លារអាមេរិក) បន្ថែមទៀត
បើគិតជារួម ក្រុមមួយ ឈ្នះគ្រប់ការប្រកួតចាប់ពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់ឈ្នះវគ្គផ្តាច់ព្រ័ត្រក្លាយជាជើងឯក ទទួលបានប្រាក់រង្វាន់សរុបប្រហែលជា៣៤លានអឺរ៉ូ (ជាង៣៧លានដុល្លារអាមេរិក។

ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


