កីឡា
ក្រុងប៉ារីស បង្កើនវិធានការទប់ស្កាត់ឧក្រិដ្ឋកម្មអំឡុងកីឡាអូឡាំពិក
រដ្ឋអាជ្ញាទីក្រុងប៉ារីស លោកស្រី Laure Beccuau បានឲ្យដឹងពីអាជ្ញាធរកំពុងបង្កើនរៀបចំសម្រាប់ការកើនឡើងនៃឧក្រិដ្ឋកម្មក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលលំហូរនៃភ្ញៀវទេសចរនឹងកើនឡើងយ៉ាងខ្លាំង។
លោកស្រី Beccuau បាននិយាយនៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅដែលចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហាថា ៖«យើងនឹងមានអ្នកទេសចរយ៉ាងច្រើន ហើយទីក្រុងប៉ារីសនឹងស្វាគមន៍ភ្ញៀវចំនួន ១៥លាននាក់ដែលច្រើនជាងធម្មតាចំនួន ៥លាននាក់សម្រាប់ពេលវេលាដូចគ្នានៃឆ្នាំកន្លងទៅ»។

ជាមួយនឹងការហូរចូលនៃអ្នកទស្សនាយ៉ាងច្រើនដែលរំពឹងទុកក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាពិភពលោកនេះ នៅ៥៩ថ្ងៃមុនពេលចាប់ផ្តើមការប្រកួតកីឡាអូឡាំពិក លោកស្រី Beccuau បានចង្អុលបង្ហាញពីការកើនឡើងដែលអាចកើតមាននៃអំពើឧក្រិដ្ឋកម្ម ដូចជាការឆក់កាបូប អំពើហិង្សា និងសូម្បីតែការរំលោភបំពានផ្លូវភេទ ដែលលោកស្រីបានពិពណ៌នាថាជាទម្រង់ឧក្រិដ្ឋបូរាណ។
បន្ថែមពីលើឧក្រិដ្ឋកម្មបុរាណ ការវាយប្រហារតាមអ៊ីនធឺណេត គឺជាកង្វល់ដ៏ធំមួយសម្រាប់អាជ្ញាធរ។ ការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងប៉ារីស ដែលមានទំនួលខុសត្រូវថ្នាក់ជាតិសម្រាប់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតកំពុងរំពឹងថានឹងមានការកើនឡើងនៃការវាយប្រហារតាមអ៊ីនធឺណិតដូចនៅក្នុងព្រឹត្តិការណ៍អូឡាំពិកមុនៗដែរ។ លោកស្រីបាននិយាយថា កង្វល់ចម្បងគឺការវាយប្រហារតាមអ៊ីនធឺណិតដែលយើងដឹងថានឹងកើនឡើង។

ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែង នៃការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីស កំពុងរៀបចំផែនការបង្កើនបុគ្គលិកយ៉ាងខ្លាំង។ ចៅក្រមបន្ថែមនឹងត្រូវបានប្រមូលផ្តុំ ជាពិសេសពីសាលាឧទ្ធរណ៍ទីក្រុងប៉ារីស ខណៈចំនួនសវនាការមុនការកាត់ក្តីក៏នឹងកើនឡើងផងដែរ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


