កីឡា
លោក អាំង សិរីពិសិដ្ឋ បញ្ជាក់ពី វឿន វាសនា បន្តនៅតៃវ៉ាន់ ឬទៅលីគជប៉ុន
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានកំពុងពិភាក្សាជាមួយកីឡាករកម្ពុជា វឿន វាសនា ជុំវិញក្លិបបាល់ទះនៅលីគជប៉ុនចង់បានរូបគេដោយផ្តល់តម្លៃខ្លួន១០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។

បុរសដែលជាអ្នកជ្រោមជ្រែងដ៏សំខាន់ម្នាក់ដល់ វឿន វាសនា ក្នុងការចេញទៅលេងនៅក្រៅប្រទេស បានប្រាប់ថា ៖«វឿន វាសនា បានពិភាក្សាជាមួយខ្ញុំថាតើ គួរទៅលេងនៅជប៉ុន ឬបន្តនៅតៃវ៉ាន់? បញ្ហាស្ថិតនៅត្រង់ថា យើងទៅជប៉ុន ១ឆ្នាំទទួលបាន១០ម៉ឺនដុល្លារ ប៉ុន្តែមានភាពស្រពេចស្រពិលអំពីកុងត្រា។ ប្រសិនបើកុងត្រាគេឲ្យពេលវែង៣ឆ្នាំទៅ៥ឆ្នាំ យើងនឹងពិចារណាទៅជប៉ុន ប៉ុន្តែប្រសិនបើជប៉ុនឲ្យតែមួយឆ្នាំ យើងនឹងពិចារណាឡើងវិញ»។
លោកបានបន្តថា ៖«យើងសុខចិត្តនៅតៃវ៉ាន់ដែលមានប្រាក់ខែ១ម៉ឺនដុល្លារក្នុ១ខែគឺមួយឆ្នាំជិត១៥ម៉ឺនដុល្លារ។ រឿងអីដែលយើងមិននៅតៃវ៉ាន់។ ម្យ៉ាងវិញទៀត កម្រិតលីគនៅតៃវ៉ាន់ក៏មិនក្រោមជប៉ុនប៉ុន្មានដែរ ពីព្រោះតៃវ៉ាន់ក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ Asian Cup មិនមែនជាប្រទេសកោះដែលអន់ឯណា»។

តាមអ្វីដែលលោក អាំង សិរីពិសិដ្ឋ បានលើកឡើងគឺ វឿន វាសនា ទំនងជាមិនអាចបានទៅប្រទេសជប៉ុនទេ ដោយសារតម្លៃខ្លួនមិនលើសនៅតៃវ៉ាន់ប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀតក្លិបជប៉ុនក៏មិនបានផ្តល់ពេលវេលាយូរអង្វែងដែរ។
វឿន វាសនា ជាកីឡាករកម្ពុជាទី១បានចុះកុងត្រារយៈពេល២ឆ្នាំជាមួយក្លិប Win Streak របស់កោះតៃវ៉ាន់ដោយទទួលបានប្រាក់ខែ១ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ។ រូបគេកំពុងបង្ហាញទម្រង់យ៉ាងល្អសម្រាប់រដូវកាលដំបូងរហូតបានឈ្នះជើងឯកលីគបាល់ទះតៃវ៉ាន់។ តាមរយៈការបង្ហាញទម្រង់លេងដ៏ល្អ ឥឡូវនេះមានក្លិបជប៉ុនចង់បានរូបគេ៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


