កីឡា
លោក វ៉ាត់ ចំរើន បញ្ជាក់ថា មិនមាន ធឿន ធារ៉ា ក្នុងការប្រកួតចម្រុះអាស៊ី
កីឡាករប្រដាល់ល្បីឈ្មោះ ធឿន ធារ៉ា មិនមានឈ្មោះតំណាងជាតិដើម្បីចូលរួមប្រកួតជើងឯកគុនចម្រុះអាស៊ី លើកទី២ ដែលប្រទេសកម្ពុជាទទួលធ្វើម្ចាស់ផ្ទះនៅថ្ងៃទី១១-១២-១៣ ខែកក្កដា ឆ្នាំ២០២៤។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ថា កីឡាករគុនខ្មែរល្បីៗជាច្រើនគ្មានវត្តមានក្នុងការចូលរួមប្រកួតគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ក្នុងនោះកីឡាករ ធឿន ធារ៉ា មិនបានចូលរួមប្រកួតទេ។

លោកបានពន្យល់ថា កីឡាករគុនខ្មែរមួយចំនួនដែលមានភាពខ្លាំង និងកេរ្តិ៍ឈ្មោះល្បី ប៉ុន្តែពួកគាត់មិនមានឈ្មោះចូលរួមប្រកួតគឺទី១ដោយសារខុសទម្ងន់ដែលមិនត្រូវនឹងវិញ្ញាសា។ ទី២ដោយសារបញ្ហាសុខភាពរបស់កីឡាករ។ លោកមានប្រសាសន៍ថា ៖«ទី៣ យើងចង់បានកីឡាករគុនខ្មែរល្បីៗទាំងនោះចូលរួមប្រកួត តែបើគិតលើបច្ចេកទេសគឺពួកគាត់មិនធ្លាប់ប្រកួតចម្រុះ (MMA) សោះ ពីព្រោះគុនខ្មែរប្រកួតឈរ ខណៈគុនចម្រុះប្រកួតឈរផង អង្គុយ ឬដេកលើក្តារផង។ ដូច្នេះយើងត្រូវការបទពិសោធ និងហ្វឹកហាត់ខ្លាំងណាស់។ យើងមិនចង់ឲ្យពួកគាត់ដែលគ្មានបទពិសោធគុនចម្រុះ មកប្រកួតគុនចម្រុះទេ ក្រែងមានបញ្ហា ប៉ះពាល់ធ្ងន់ធ្ងរ»។

តាមការគ្រោងទុក នឹងមានជាង២០ប្រទេសមកពីទូទាំងទ្វីបអាស៊ីចូលរួមប្រកួតគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយការប្រកួតនេះក៏នឹងជ្រើសរើសជ័យលាភីដែលជាប់ទៅប្រកួតព្រឹត្តិការណ៍កីឡាគុនចម្រុះ និងក្បាច់គុនប្រពៃណីនៅប្រទេសថៃ។
ព្រឹត្តិការណ៍នេះ សហការរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី(AMMA) សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងក្រុមហ៊ុន VIP Sports៕

កីឡាករ កីឡាការិនីកម្ពុជាដែលមានឈ្មោះប្រកួតចំនួន១៦រូបគឺ
- កីឡាករ ផេង សុខបញ្ញា
- កីឡាករ ឡុង ឡា
- កីឡាករ រិន សារ័ត្ន
- កីឡាករ ហ៊ុន គឹមហ៊ាន
- កីឡាករ មាស ម៉ើ
- កីឡាករ សែន ចាន់ឬទ្ធិគុណ
- កីឡាករ ហ៊ុន ចន្ទរាជ
- កីឡាករ ធាន អាន
- កីឡាករ ចាន់ រតនា
- កីឡាករ អេ វីរៈខាំឈិតភូថង
- កីឡាករ ហាត ភី
- កីឡាការិនី ខៀវ ចិន្តារ័ត្ន
- កីឡាការិនី នៅ ស្រីពៅ
- កីឡាការិនី គន្ធ វ៉ាន់នីតា
- កីឡាការិនី សំ ថារ័ត្ន
- កីឡាការិនី ទូន ស្រីភីន
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


