កីឡា
គ្រួសារ អេ ភូថង អង្វរកុំហៅ ធឿន ធារ៉ា ជា «ស្តេចត្រាញ់ ឬ ស្តេចប្រដាល់»
អ្នកស្រី សាំង សុម៉ាលី ដែលជាភរិយារបស់លោកគ្រូ អេ ភូថង បានអង្វរករដល់មហាជនមួយចំនួន សូមកុំដាក់រហស្សនាមឲ្យកីឡាករ ធឿន ធារ៉ា ជាស្តេចប្រដាល់ ឬជាស្តេចត្រាញ់។
ធឿន ធារ៉ា ត្រូវបានម្ចាស់ឧបត្ថម្ភកម្មវិធីមួយសរសេរបង្ហោះនៅលើផេកជា«ស្តេចត្រាញ់»អំបោះឆៅគុនខ្មែរ បន្ទាប់ពីបានផ្តួលជើងខ្លាំងរុស្ស៊ី Alexandr Skvortsov តាមរយៈអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៣កាលពីថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅកោះពេជ្រ។ បន្ទាប់មកក៏មានផេកមួយចំនួនបានសរសេរហៅជា«ស្តេចត្រាញ់»នៃអំបោះឆៅស្រុកខ្មែរ។

ការដាក់រហស្សនាមបែបនេះមិនត្រូវបានក្រុមគ្រួសារលោកគ្រូ អេ ភូថង ដែលជាអ្នកគ្រប់គ្រង និងគ្រូបង្វឹករបស់កីឡាករពេញចិត្តឡើយ។ ក្រុមគ្រួសាររបស់លោក អេ ភូថង មិនទទួលយករហស្សនាមជា«ស្តេចប្រដាល់ ឬ ស្តេចត្រាញ់»ទេ ពីព្រោះ ធារ៉ា មិនទាន់ស័ក្តិសមនឹងរហស្សនាមនេះទេ ប៉ុន្តែផ្ទុយទៅអាចនឹងទទួលរងការវាយប្រហារដោយការជេរ ប្រមាថ រិះគន់ ពីមនុស្សមួយចំនួនទៅវិញ។
អ្នកស្រី សាំង សុម៉ាលី ភរិយារបស់លោក អេ ភូថង បាននិយាយក្នុងវីដេអូផ្សាយផ្ទាល់លើគណនី Facebook ថា ៖«ឈ្មោះស្តេចត្រាញ់ឲ្យ ធឿន ធារ៉ា ខ្ញុំអត់ចង់បានឲ្យសិស្សរបស់ខ្ញុំទេ។ កូនសិស្សរបស់ខ្ញុំអត់ទាន់សមជាស្តេចត្រាញ់អំបោះឆៅទេ។ ចង់យកនរណាធ្វើជាស្តេចត្រាញ់ក៏យកទៅ ប៉ុន្តែមិនបាច់ ធឿន ធារ៉ា ទេ ពីព្រោះគាត់ទើបវ៉ៃអំបោះឆៅប៉ុន្មានប្រកួតប៉ុណ្ណោះ»។
«ការលើកបែបនេះនាំតែគេជេរសិស្សរបស់ខ្ញុំ ហើយពាក្យ ស្តេចប្រដាល់ក៏មិនបាច់ដាក់ឲ្យកូនសិស្សរបស់ខ្ញុំដែរ។ បើកូនសិស្សរបស់ខ្ញុំវ៉ៃអត់កើតរឹតតែគេជេរថែមទៀត។ ខ្ញុំសូមអង្វរ ជាពិសេសផេកមួយសូមកុំសរសេរងារទាំងនេះដាក់សិស្សរបស់ខ្ញុំ ព្រោះគេជេរសិស្សរបស់ខ្ញុំ។ អ្នកខ្លះអត់ដឹងការពិតគឺគិតតែជេរ ដូច្នេះខ្ញុំសូមអង្វរ ខ្ញុំសូមអង្វរ»។ អ្នកស្រី សាំង សុម៉ាលី បានសង្កត់ធ្ងន់។

បន្ទាប់ពីផ្តួលជើងខ្លាំងរុស្ស៊ីកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ អ្នកលេងគុនខ្មែរ ធឿន ធារ៉ា មានខ្សែក្រវាត់ចំនួន៧ខ្សែហើយគឺ ខ្សែក្រវាត់ពិភពលោក Thai Fight ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer ខ្សែក្រវាត់គ្រុដគុនខ្មែរអន្តរជាតិ ខ្សែក្រវាត់គុនខ្មែរអន្តរទ្វីប Kun Khmer Intercontinental ខ្សែក្រវាត់ តេជោសន្តិភាព គុនខ្មែរពិភពលោក ខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament និងខ្សែក្រវាត់អំបោះឆៅគុនខ្មែរ។
ធឿន ធារ៉ា ជាអត្តពលិកខ្មែរដំបូងគេបង្អស់ដែលជាប់ឈ្មោះក្នុងទស្សនាវដ្តីអាមេរិកដ៏ល្បី «Forbes» ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគុនខ្មែរទៅលើឆាកអន្តរជាតិ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


