កីឡា
ប៉ះគ្នាយប់នេះ គ្រូអុីតាលី-អេស្ប៉ាញចាត់ទុកដូចវគ្គផ្ដាច់ព្រ័ត្រ
ក្រុមម្ចាស់ជើងឯកអឺរ៉ូឆ្នាំចាស់អុីតាលីត្រូវជួបក្រុមម្ចាស់ជើងឯកអឺរ៉ូ៣សម័យកាលអេស្ប៉ាញ វេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Arena AufSchalke។

វាជាជំនួបធំគិតចាប់តាំងពីវគ្គសន្សំពិន្ទុបានចាប់ផ្តើម ពីព្រោះក្រុមទាំង២សុទ្ធតែខ្លាំងត្រូវការ៣ពិន្ទុដូចគ្នា ដើម្បីធានាកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ឆ្លងកាត់ការប្រកួត១លើកដូចគ្នា អេស្ប៉ាញ បានយកឈ្នះក្រុមក្រូអាត ៣-០ ខណៈអុីតាលី បានយកឈ្នះអាល់បានី ២-០។ គ្រូបង្វឹកក្រុមជម្រើសជាតិទាំងពីរគិតថា ជំនួបយប់នេះបៀបដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

លោក Luciano Spalletti គ្រូបង្វឹកជម្រើសជាតិអុីតាលីនិយាយថា ៖«ពេលយើងលេងក្នុងពាន EURO ការប្រកួតទាំងអស់គឺជាវគ្គផ្តាច់ព្រ័ត្រ។ គ្រប់ការប្រកួតទាំងអស់គឺផ្លាស់ប្ដូរគ្រប់ពេល។ រាល់ការប្រកួតទាំងអស់គឺជាអ្វីដែលត្រូវចងចាំ។ យើងចង់រក្សាទម្រង់លេងដូចប៉ះអាល់បានី ហើយវាយតម្លៃខ្លួនឯងជាមួយនឹងគូប្រជែងខ្លាំងៗ។ បើយើងទុកបាល់ឲ្យអេស្ប៉ាញលេង យើងនឹងមិនមានលទ្ធផលល្អទេ ដូច្នេះយើងត្រូវតែចាប់ផ្តើមជាមួយនឹងការគ្រប់គ្រងបាល់ឲ្យល្អ»។

ចំណែក លោក Luis de la Fuente គ្រូបង្វឹកអេស្ប៉ាញបាននិយាយាថា ៖«អុីតាលីគឺជាគូប្រជែងគ្រប់ការប្រកួតពានរង្វាន់អន្តរជាតិ។ ការប៉ះគ្នារវាង អេស្ប៉ាញ និងអុីតាលី តែងតែទាក់ទាញ។ បើយើងគិតទៅ វាបៀបដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ពួកគេមានកីឡាករឆ្នើមៗ គ្រូបង្វឹកដ៏អស្ចារ្យ និងវប្បធម៌បាល់ទាត់ពិតប្រាកដ។ ពួកគេគឺជាក្រុមជម្រើសជាតិដ៏អស្ចារ្យមួយ។ ខ្ញុំប្រាកដថា វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ។ ពួកយើងទាំងអស់គ្នានឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជម្នះ»៕

ការព្យាករជម្រើសដំបូងរបស់ក្រុមទាំង២
ជម្រើសដំបូងរបស់អុីតាលី
-អ្នកចាំទី៖ Donnarumma
-ខ្សែការពារ៖ Di Lorenzo, Bastoni, Calafiori, Dimarco
-ខ្សែបម្រើ៖ Jorginho, Barella; Frattesi, Pellegrini
-ខ្សៃប្រយុទ្ធ៖ Chiesa; Scamacca
ជម្រើសដំបូងរបស់អេស្ប៉ាញ
-អ្នកចាំទី៖ Unai Simón
-ខ្សែការពារ៖ Carvajal, Le Normand, Nacho, Cucurella
-ខ្សែបម្រើ៖ Fabián Ruiz, Rodri, Pedri
-ខ្សែប្រយុទ្ធ៖ Yamal, Morata, Williams
លទ្ធផល អាចស្មើគ្នា ២-២
ប្រភព៖ UEFA
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


