កីឡា
របួសធូរស្រាលច្រើន Mbappe នៅតែមិនច្បាស់ក្នុងការចូលលេងយប់នេះ
របួសច្រមុះរបស់ខ្សែប្រយុទ្ធបារាំង Kylian Mbappe កំពុងជាសះស្បើយច្រើន ប៉ុន្តែរូបគេនៅមិនទាន់ច្បាស់ថាតើអាចចូលលេងបាននៅពេលបារាំងប៉ះប៉ូឡូញ វេលាម៉ោង១១យប់នេះ។

លោក Didier Deschamps គ្រូបង្វឹកជម្រើសជាតិបារាំងបាននិយាយថា ៖«អ្នកនឹងឃើញថាតើគេបានលេងឬអត់យប់នេះ។ ប៉ុន្តែអ្វីៗដំណើរការក្នុងទិសដៅត្រឹមត្រូវ។ គេកំពុងជាសះស្បើយពីរបួស ហើយស្នាមជាំកំពុងថយចុះជារៀងរាល់ថ្ងៃ។ រូបគេនឹងត្រូវពាក់របាំងមុខការពារបន្ដ។ ខ្ញុំបានរៀបចំផែនការសម្រាប់ការប្រកួតវគ្គបន្ត តែយើងត្រូវបញ្ចប់នូវចំណាត់ថ្នាក់ល្អក្នុងវគ្គសន្សំពិន្ទុក្នុងពូល»។

ការប្រកួតស្មើ ០-០ ទល់នឹងហុល្លង់ កាលពីថ្ងៃសុក្រ ពេលនោះ Mbappe ស្ថិតនៅជាកីឡាករបម្រុង។ មានការវិភាគជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយអំពីអំពីទម្រង់លេងរបស់បារាំងពាក់ព័ន្ធនឹង Mbappe។ ក្នុងការប្រកួត២លើករបស់ក្រុមបារាំងកន្លងមក ពួកគេរកបានតែ១គ្រាប់គត់ ខណៈគ្រាប់បាល់នោះជាការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករអូទ្រីស Maximilian។
ទោះបីបានកក់កៅអីឡើងទៅវគ្គ១៦ ក្រុមចុងក្រោយ ប៉ុន្តែដើម្បីបញ្ចាប់ក្នុងចំណាត់ថ្នាក់ល្អក្នុងពូល បារាំងត្រូវការឈ្នះដោយរកបានគ្រាប់បាល់ច្រើនគ្រាប់ទៀតផង៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


