កីឡា
លោកអគ្គលេខាធិការបាល់ទាត់ស៊ែប៊ីលាលែងពីតំណែងក្រោយមានរឿងអាស្រូវ
លោក Jovan Šurbatović បានប្រកាសលាសឈប់ពីតំណែងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ស៊ែប៊ី បន្ទាប់ពីក្រុមជម្រើសជាតិបានធ្លាក់ចេញពីព្រឹត្តិការណ៍អឺរ៉ូ ឆ្នាំ២០២៤។

លោក Jovan Šurbatović បានម្រេចចិត្តលាលែងពីតំណែង មុនការប្រកួតចុងក្រោយនៅវគ្គសន្សំពិន្ទុក្នុងពូល។ រឿងនេះមិនមែនដោយសារបញ្ហាអាកប្បកិរិយារបស់អ្នកគាំទ្រស៊ែប៊ីបង្កភាពមិនប្រក្រតីក្នុងការប្រកួតនៅក្នុងព្រឹត្តិការណ៍អឺរូនោះទេ។ ការលាឈប់របស់លោក កើតឡើងដោយសាររឿងអាស្រូវគឺពាក់ព័ន្ធជើងហោះហើរដែលក្រុមជម្រើសជាតិស៊ែប៊ីបានជិះក្នុងការដំណើរទៅប្រទេសអាល្លឺម៉ង់ជាយន្តហោះដែលបានចុះឈ្មោះក្នុងប្រទេសក្រូអាត។
ប្រធានសភាប្រទេសស៊ែប៊ី លោកស្រី Ana Brnabić បាននិយាយថា ក្រុមបាល់ទាត់ស៊ែប៊ី បានធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ សម្រាប់ការប្រកួតជើងឯកអឺរ៉ុបតាមយន្តហោះរបស់ប្រទេសក្រូអាត។ ស្របពេលនោះនាយករដ្ឋមន្ត្រីនៃប្រទេសស៊ែប៊ី លោក Aleksandar Vučić ដែលឡើងយន្តហោះទៅមើលកីឡាករទាំងអស់ហាក់មានការខឹងសម្បារនិងករណីនេះ។
លោកស្រី Ana Brnabić បាននិយាយថា ៖«វាជារឿងពិត។ វាជារឿងគួរឲ្យអាម៉ាស់ណាស់ដែលធ្វើឲ្យលោក Vucic ខឹងយ៉ាងខ្លាំង។ យើងមានក្រុមហ៊ុនហោះហើរ Air Serbia ផ្ទាល់ខ្លួនហើយយើងទាំងអស់គ្នាអាចធ្វើដំណើរទៅតាមក្រុមហ៊ុននោះបាន។ នៅពេលយន្តហោះចុះចត អ្នកអាចមើលឃើញ ពីមោទនភាពរបស់យើងជាមួយក្រុមហ៊ុនស្រុក»។

ចំពោះករណីនេះរដ្ឋាភិបាលបានរង់ចាំដល់ក្រុមស៊ែប៊ីប្រកួតចប់ មុនពេលលើកឡើងអំពីបញ្ហានេះ ដើម្បីកុំឲ្យមានការខឹងសម្បារពីអ្នកគាំទ្រ។
លោកស្រី Ana Brnabić បានបន្ថែមថា ៖«វាចាំបាច់ណាស់ក្នុងការកំណត់ថាតើវាកើតឡើងយ៉ាងដូចម្តេច? អ្នកណាជាអ្នកទទួលខុសត្រូវ ចំពោះក្រុមជម្រើសជាតិស៊ែប៊ីបានធ្វើដំណើរតាមយន្តហោះរបស់ប្រទេសក្រូអាត»។
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


