កីឡា
ខ្សែបម្រើ Jones ពេញចិត្តទម្រង់លេងរបស់គ្រូបង្វឹកថ្មី Liverpool
បន្ទាប់ពីហ្វឹកហាត់ជាមួយគ្រូបង្វឹកថ្មី លោក Arne Slot មួយរយៈ ខ្សែបម្រើ Curtis Jones បានពេញចិត្តជាមួយទម្រង់របស់អ្នកចាត់វ័យ៤៥ឆ្នាំសញ្ជាតិហុល្លង់រូបនេះ។

ខ្សែបម្រើ Curtis Jones បានរៀបរាប់ថា ទម្រង់លេងរបស់ Liverpool បច្ចុប្បន្នខុសប្លែកច្រើន ក្រោយគ្រូបង្វឹកថ្មី ព្យាយាមឲ្យកូនក្រុមលេង និងបានព្យាយាមគ្រប់គ្រងបាល់ឲ្យច្រើន ប៉ុន្តែមិនសម្រុងខ្លាំងពេកទេ។
កីឡាករ Curtis Jones បាននិយាយថា ៖«ពីមុន ពួកយើងប្រញាប់ប្រញាល់ក្នុងការដណ្ដើមបាល់មកវិញ ហើយសម្រុកវិញលឿនៗ។ ឥឡូវនេះ យើងព្យាយាមលេងគ្រប់គ្រងបាល់ឲ្យបានច្រើន។ មានឱកាសយើងទើបសម្រុងទៅមុខ។ វាប្រហែលជារឿងដែលសប្បាយចិត្តបំផុត»។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Arne Slot ខ្សែបម្រើ Curtis Jones ទំនងជាមានឱកាសបង្ហាញខ្លួនច្រើននៅរដូវកាលថ្មី។
ចុងសប្ដាហ៍នេះជាឱកាសល្អមួយសម្រាប់ Curtis Jones ក្នុងការបង្ហាញសមត្ថភាព ដើម្បីទាក់ចិត្តរូបបង្វឹកថ្មី។ ក្រុមហង្សក្រហម liverpool នឹងត្រូវក្រុម Real Betis ក្នុងការប្រកួតមិត្តភាពជាសាធារណៈលើកដំបូងរបស់ពួកគេក្នុងអំឡុងពេលដំណើរទេសចរណ៍នៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


