កីឡា
ក្រុមទាំង១៦ទទួលបានចំណេះដឹងបន្ថែមមុនពេលប្រកួត ស្វាយរៀងស៊ុបភើខាប់
នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ សហភាពសហព័ន្ធយុជនកម្ពុជា ខេត្តស្វាយរៀង បានសហការជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរៀបចំកម្មវិធីចែករំលែកបទពិសោធ ដល់គ្រូបង្វឹក និងកីឡាករ ដែលនឹងត្រូវចូលរួមប្រកួត ពានរង្វាន់ ស្វាយរៀង ស៊ុបភើ ខាប់ លើកទី១ ឆ្នាំ២០២៤។

កម្មវិធីចែករំលែកនេះមាន២យ៉ាងដើម្បីឲ្យកីឡាករ និងក្រុមការងារគ្រូទទួលបានចំណេះដឹងថ្មីយកអនុវត្តផ្ទាល់។ ទី១. ការចែករំលែកបទពិសោធជូនដល់គ្រូបង្វឹក និងគ្រូជំនួយទាំង១៦ក្រុម អំពីរបៀបនៃការដឹកនាំក្រុម បច្ចេកទេស និងយុទ្ធសាស្ត្រ ឬប្រព័ន្ធលេងនៅលើទីលានប្រកួតដែលបង្ហាញដោយលោក សំ វណ្ណដេត ប្រធានបច្ចេកទេសសាលាបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេត្តស្វាយរៀង។

ទី២. ការចែករំលែកបទពិសោធដល់ក្រុមគ្រូបង្វឹក និងកីឡាករទាំងអស់ នូវបច្ចេកទេសលេងនៅលើទីលានប្រកួតមួយចំនួនពីកីឡាអតីតជម្រើសជាតិគឺកីឡាករ អោម ឧត្តម, រស់ គង់សម្រេច និង សុខ សំណាង។ កីឡាករអាជីពទាំង៣រូបបានធ្វើបទបង្ហាញនូវច្បាប់ល្បែង និងបទបញ្ជាបច្ចេកទេសមួយចំនួន សម្រាប់ក្រុមនីមួយៗបានត្រៀមខ្លួនក្នុងព្រឹត្តិការណ៍ប្រកួត នៅសាលប្រជុំ នៃសាកលវិទ្យាល័យស្វាយរៀង។

កម្មវិធីទាំង២នេះ រៀបចំឡើងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងជាប្រធានក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ក្នុងគោលបំណងចែករំលែកបទពិសោធនៃការដឹកនាំក្រុម បច្ចេកទេសច្បាប់ល្បែង និងបទបញ្ជាផ្សេងៗ ជូនដល់គ្រូបង្វឹក គ្រូជំនួយ ប្រតិភូក្រុម និងកីឡាករទាំង ១៦ក្រុម ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់រួចជាស្រេចដើម្បីចូលរួមប្រកួត ពានរង្វាន់ ស្វាយរៀង ស៊ុបភើ ខាប់ លើកទី១ ឆ្នាំ២០២៤ ដែលនឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤៕










អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


