កីឡា
លោក Ballard ត្រូវបានបញ្ឈប់ពីការងារអត្ថាធិប្បាយកីឡាអូឡាំពិកភ្លាមៗ
ពិធីករកីឡាអូឡាំពិក លោក Bob Ballard ត្រូវបានបញ្ឈប់ពីការងារអត្ថាធិប្បាយភ្លាមៗ ក្រោយបង្ហោះវីដេអូបែបសើចចំអកទៅលើក្រុមកីឡាការិនីហែលទឹកអូស្ត្រាលី ពេលប្រកួតហែលទឹកសេរីបណ្ដាក់ ៣x១០០ ម៉ែត្រ ក្នុងកីឡាអូឡាំពិក នៅប្រទេសបារាំង។

បន្ទាប់ពីបញ្ចប់ការប្រកួតហែលសេរីបណ្ដាក់ ៣x១០០ ម៉ែត្រ លោក Bob Ballard បានបង្ហោះវីដេអូបែបលេងសើចពាក់ព័ន្ធជាមួយនារីភេទ ក្រោយក្រុមកីឡាការិនីហែលទឹកអូស្ត្រាលីបានឈ្នះមេដាយមាស។
លោក Bob Ballard បាននិយាយថា ៖«មែនហើយ ការប្រកួតស្ត្រីទើបតែបញ្ចប់។ អ្នកដឹងថា មនុស្សស្រីចូលចិត្តបំផុតគឺការដើរលេង និងតុបតែងខ្លួន»។
អ្នកនាំពាក្យ Eurosport ជាក្រុមហ៊ុនផ្សព្វផ្សាយកីឡាអូឡាំពិកនៅអឺរ៉ុប បានបញ្ជាក់ថា លោក Ballard ត្រូវបានដកចេញពីការអត្ថាធិប្បាយ ក្រោយករណីនេះកើតឡើង។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបាននិយាយថា ៖«យើងអាចបញ្ជាក់បានថា លោក Bob Ballard ត្រូវបានដកចេញពីបញ្ជីឈ្មោះជាអ្នកអត្ថាធិប្បាយរបស់យើងហើយ»។

លោក Ballard ជាអ្នកអត្ថាធិប្បាយកីឡាដែលមានបទពិសោធច្រើន។ លោកដែលបានធ្វើការងារកីឡាតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ៨០ បានធ្វើការងារក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកជាច្រើន។ លោកក៏ជាតន្ត្រីករ និងជាពិធីករវិទ្យុ BBC Local ផងដែរ។
លោក Ballard ដែលបានសូមទោសចំពោះការបង្ហោះរបស់លោកបាននិយាយថា លោកគ្មានចេតនាមាក់ងាយនរណាម្នាក់ឡើយ។ ប្រសិនបើលោកធ្វើបែបនេះខុស លោកសូមអភ័យទោស៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


