កីឡា
លោក ខូវ ឆាយ បង្ហាញសំខាន់៤កំពុងពង្រឹងស្តង់ដាគុនខ្មែរ
សហព័ន្ធកីឡាប្រដាល់គុនខ្មែរកំពុងធ្វើការងារសំខាន់ៗជាច្រើនក្រោមការដឹកនាំរបស់លោក ខូវ ឆាយ ប្រធានថ្មី ដើម្បីនាំមាគ៌ាគុនខ្មែរឆ្ពោះទៅរកការងារកម្រិតស្តង់ដា និងទាន់សម័យកាល។

ក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន«កម្ពុជាថ្មី» លោក ខូវ ឆាយ បានលើកឡើងថា រហូតដល់ពេលនេះ កីឡាប្រដាល់គុនខ្មែរទើបលេចមុខលើឆាកអន្តរជាតិប្រមាណ៣០%ប៉ុណ្ណោះ ដូច្នេះនៅសល់ប្រមាណ៧០%ទៀត កម្ពុជាត្រូវធ្វើការងារច្រើនដើម្បីពង្រីកខ្លួនលើឆាកអន្តរជាតិ។
បច្ចុប្បន្នសហព័ន្ធកំពុងធ្វើការងារ និងកំណែទម្រង់ជាច្រើនដើម្បីពង្រឹងកីឡាគុនខ្មែរទាំងក្នុង និងក្រៅប្រទេស។ ការងារសំខាន់ៗមានដូចជា ការរៀបចំមន្ត្រីឲ្យមានតម្លាភាពការងារ ការចងក្រងឯកសារ ការរៀបចំប្រវត្តិសាស្ត្រគុនខ្មែរ និងការធ្វើទំនើបកម្មព័ត៌មានឌីជីថល។
- ការរៀបចំមន្ត្រីឲ្យមានតម្លាភាពការងារ

លោក ខូវ ឆាយ បានរៀបរាបថា កន្លងមកមន្ត្រីរៀបចំការប្រកួត ចៅក្រម និងអាជ្ញាកណ្តាលធ្វើការងារប្រចាំនៅតែសង្វៀនទូរទស្សន៍មួយៗ ប៉ុន្តែនៅពេលនេះបានរៀបចំឲ្យចល័តគ្រប់សង្វៀនទូរទស្សន៍។ ទាំងមន្ត្រីរៀបចំការប្រកួត អ្នកផ្គូផ្គង ចៅក្រម និងអាជ្ញាកណ្តាលត្រូវបានចាត់ចែងឲ្យធ្វើការងារចេញពីសង្វៀនទូរទស្សន៍មួយទៅសង្វៀនទូរទស្សន៍មួយទៀតជារៀងរាល់សប្តាហ៍។ ការងារទាំងនេះនឹងជួយធ្វើឲ្យមានតម្លាភាព ការងារកាន់តែមានប្រសិទ្ធភាព ប្រាក់ចំណូលមិនសូវលើសខ្វះគ្នា។ ជាពិសេស ការផ្គូផ្គង និងការដាក់ពិន្ទុកាន់តែល្អប្រសើរដែលអាចកាត់បន្ថយបញ្ហាកាន់តែច្រើន។
- ការចងក្រងឯកសារ

បច្ចុប្បន្ននេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរកំពុងរៀបចំចងក្រងឯកសារបន្ថែមទៀតលើលក្ខខន្តិកៈដែលមានស្រាប់។ ឯកសារទាំងនោះមានដូចជា បទបញ្ជានៃការប្រកួត បច្ចេកទេស ច្បាប់គ្រប់គ្រងកីឡាករ កីឡាការិនី ចៅក្រម អាជ្ញាកណ្តាល មន្ត្រី ដែលទាំងនេះត្រូវបើកវគ្គបណ្តុះបណ្តាលឲ្យបានទូលំទូលាយ។
- ការបង្កើតសៀវភៅប្រវត្តិសាស្ត្រគុនខ្មែរ
លោក ខូវ ឆាយ បានបន្តថា សហព័ន្ធមានក្រុមការងារមួយដែលកំពុងធ្វើការងារស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្ត្រកីឡាប្រដាល់គុនខ្មែរដើម្បីបង្កើតឯកសារច្បាស់លាស់។ ថាតើគុនខ្មែរកើតមានតាំងពីពេលណា ឆ្លងកាត់សម័យកាលណាខ្លះ មានការអភិវឌ្ឍ ការប្រែប្រួល រូបភាព ភស្តុតាងសិលាចារឹក ប្រវត្តិព្រឹទ្ធាចារ្យគុនខ្មែរ កីឡាករ កីឡាការិនីជាដើម។ សៀវភៅប្រវត្តិសាស្ត្រគុនខ្មែរដែលនឹងប្រើពេលយូរក្នុងការចងក្រងនេះគឺអាចមានភាសាបរទេសច្រើន។
- ការធ្វើទំនើបកម្មព័ត៌មាន
សហព័ន្ធកីឡាប្រដាល់គុនខ្មែរកំពុងរៀបចំធ្វើទំនើបកម្មព័ត៌មានក្នុងនោះ ការបង្កើតវេបសាយ និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។ វេបសាយគឺជាប្រភពព័ត៌មានដ៏សំខាន់ដែលសហព័ន្ធនឹងផ្ទុកប្រវត្តិសាស្ត្រគុនខ្មែរ លក្ខន្តិកៈ ច្បាប់ បទបញ្ជា និងគោលការណ៍ផ្សេងៗ។

ជាមួយគ្នានេះនឹងព័ត៌មានអំពីប្រវត្តិកីឡាករ កីឡាការិនី ចៅក្រម អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំ ដែលនឹងធ្វើឲ្យមហាជនទាំងជាតិ និងអន្តរជាតិអាចស្វែងរកព័ត៌មានបាន។
លោក ខូវ ឆាយ បានបន្ថែមថា ការងារដែលធ្វើឲ្យគុនខ្មែរឈានឆ្ពោះទៅលើឆាកអន្តរជាតិគឺទាមទារឲ្យគ្រប់ភាគីទាំងអស់ចូលរួមក្នុងនោះទាំងសហព័ន្ធសាមី សហព័ន្ធគុនខ្មែរអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


