កីឡា
ក្រុមបាល់ទះប៉ូឡូញ ឡើងឈរលេខ២ ក្រោយឈ្នះប្រេសុីលយ៉ាងតានតឹង
ការប្រកួតបាល់ទះក្នុងសាលបុរសវគ្គសន្សំពិន្ទុក្នុងពូល ព្រឹត្តិការណ៍អូឡាំពិក រវាងក្រុមបាល់ទះប្រេសុីលជាមួយក្រុមបាល់ទះប៉ូឡូញ បញ្ចប់ទៅក្នុងលទ្ធផលយ៉ាងតានតឹង ក្រោយចំណាយពេលប្រកួត៥សិត។

ឆ្លងកាត់ការប្រកួតយ៉ាងសិ្វតស្វាញ ចាយពេលអស់៥សិតទើបរកឃើញក្រុមទទួលជ័យជម្នះ ក្នុងនោះក្រុមប៉ូឡូញបានយកឈ្នះក្រុមប្រេសុីលក្នុងលទ្ធផល ៣-២។ សិតទី១ ប្រេស៊ីល ឈ្នះ ២៥-២២, សិតទី២ ប៉ូឡូញ ឈ្នះ ២៥-១៩, សិតទី៣ ប្រេស៊ីល ឈ្នះ ២៥-១៩, សិតទី៤ ប៉ូឡូញ ឈ្នះ ២៥-២៣ និងសិតកាត់សេចក្ដីទី៥ ប៉ូឡូញបានយកឈ្នះក្រុមប្រេសុីលក្នុងលទ្ធផល ១៥-១២។
ក្រោយជ័យជម្នះនេះជួយឲ្យ ប៉ូឡូញ បានឡើងឈរលេខ២ ក្នុងពូល B ក្រោយប្រកូត២លើក ឈ្នះ២ មាន៥ពិន្ទុ។ ក្រុមប៉ូឡូញនឹងត្រូវប៉ះ ក្រុមអុីតាលី ជាក្រុមកំពុងឈរលេខ១ ម៉ោង១០យប់ ថ្ងៃទី៣ ខែសីហា។

វិញ្ញាសាបាល់ទះក្នុងសាល បែងចែកជា៣ពូល ក្នុង១ពូលមាន៤ក្រុម។ ក្រុមលេខ១ និងលេខ២នៃពូលទាំង៣ និងក្រុមលេខ២ល្អបំផុតចំនួន២ក្រុម ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ការប្រកួតវគ្គ៨ក្រុមចុងក្រោយធ្វើឡើងនៅថ្ងៃទី៨ ខែសីហា៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


