កីឡា
អេស្ប៉ាញសំឡឹងឃើញឳកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រអូឡាំពិកលើក៥
ការប្រកួតកីឡាបាល់ទាត់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ចាប់ផ្ដើមនៅវេលាម៉ោង១១យប់នេះ រវាងក្រុមជម្រើជាតិម៉ារ៉ុក U23 ទល់នឹងក្រុមអេស្ប៉ាញ U23។

ក្នុងព្រឹត្តិការណ៍អូឡាំពិក អេស្ប៉ាញធ្លាប់បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៤លើក ក្នុងនោះឈ្នះមេដាយមាស១លើកគឺឆ្នាំ១៩៩២លើក និងឈ្នះមេដាយប្រាក់៣លើក ក្នុងឆ្នាំ១៩២០, ២០០០និង២០២០។
អេស្ប៉ាញត្រូវបានគេមើលឃើញថាជាក្រុមមួយមានភាគរយខ្ពស់ក្នុងការឈ្នះមេដាយមាស បន្ទាប់ពីពួកគេធ្វើបានយ៉ាងល្អ ក្រោយទម្លាក់ក្រុមខ្លាំងជប៉ុននៅវគ្គ៨ក្រុមចុងក្រោយ ក្នុងលទ្ធផល ៣-០។ ទោះបីជាយ៉ាងណា ការប៉ះម៉ារ៉ុកនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អេស្ប៉ាញនឹងធ្វើការងារធ្ងន់ដែរ ព្រោះម៉ារ៉ុកជាក្រុមខ្លាំងមួយក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ។

ទោះបីមិនមានប្រវត្តិល្អក្នុងកីឡាអូឡាំពិក ប៉ុន្តែម៉ារ៉ុកកំពុងសម្លឹងឃើញឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង។ មុនឡើងមកជួបអេស្ប៉ាញ ក្រុមម៉ារ៉ុកបានបង្កភាពភ្ញាក់ផ្អើល តាមរយៈជ័យជម្នះ ៤-០ លើសហរដ្ឋអាមេរិក។ ជំនួបរវាងក្រុមទាំង២នេះ នឹងក្លាយជាការប្រកួតដ៏ជក់ចិត្តក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


