កីឡា
កម្ពុជា ឈ្នះមេដាយ៤០គ្រឿងពីការប្រកួតហាប់គីដូពិភពលោកនៅថៃ
កីឡាករ កីឡាការិនីហាប់គីដូជម្រើសជាតិកម្ពុជាបានឈ្នះមេដាយចំនួន៤០គ្រឿងពីការប្រកួតកីឡាហាប់គីដូ ជើងឯកពិភពលោក (World I.H.F Hakido Championships) លើកដំបូងនៅប្រទេសថៃ។

ការប្រកួតរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១ដល់ទី៤ ខែសីហា ឆ្នាំ២០២៤ ក្រុមកីឡាហាប់គីដូកម្ពុជាទទួលបានមេដាយមាសមាស១២ ប្រាក់១៣ និងសំរិទ្ធ១៥។
ការប្រកួតកីឡាហាប់គីដូ ជើងឯកពិភពលោក មានច្រើនវិញ្ញាសាគឺចាប់ពី៨ឆ្នាំដល់១៨ឆ្នាំឡើង ហើយត្រូវបានបែកចែកទៅតាមប្រភេទទម្ងន់ថែមទៀត។ ជាក់ស្តែងសម្រាប់អាយុ៨ឆ្នាំមានកុមារា និងកុមារី ដែលមានវិញ្ញាសាអាយុ២០គីឡូក្រាម ២២គីឡូក្រាម ២៤គីឡូក្រាម ២៧គីឡូក្រាម ៣០គីឡូក្រាម ក្រោម៣៤គីឡូក្រាម និង៣៤គីឡូក្រាមឡើង ហើយក៏មានវិញ្ញាសាឯកត្តជន គូ និងក្រុម។
សហព័ន្ធកីឡាហាប់គីដូ កម្ពុជាបានបញ្ជូនកីឡាករ១១នាក់ និងកីឡាការិនី៨នាក់ ដែលដឹកនាំដោយលោក ម៉ុក សាំងហ៊ុន ប្រធានប្រតិភូ លោកឃីម ណារិទ្ធ ប្រតិភូរង និងគ្រូបង្វឹក លោក គង់ ចាន់ធីណា ព្រមទាំងគ្រូជំនួយ២នាក់៕


















អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


