Connect with us

កីឡា

កីឡាករវ័យក្មេង រិទ្ធី បូរិន មានក្តីស្រមៃធំក្នុងអាជីពគុនខ្មែរ

បានផុស

នៅ

អ្នកប្រដាល់វ័យក្មេង រិទ្ធី បូរិន មកពីក្លិបប្រដាល់ Kun Khmer Super Fight ជាកីឡាករថ្នាលជួរមុខក្នុងប្រទេសកម្ពុជា​ដែល​កំពុង​ទទួលបានការគាំទ្រ​ខ្លាំង​ពី​មហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករវ័យ១៤ឆ្នាំ រិទ្ធី បូរិន បានចូលហ្វឹកហាត់ប្រដាល់ដំបូងតាំងពីឆ្នាំ២០១៩។ មូលហេតុជំរុញឲ្យរូបគេប្រឡក​ក្នុងអាជីព​ឈឺសាច់មួយនេះ ដោយសារឆន្ទៈ​ស្រឡាញ់ និងចង់សាង​កេរ្តិ៍ឈ្មោះ​​ល្បី​ល្បាញ​ ដូចកីឡាកររៀមច្បង​មួយ​ចំនួន។ ជាពិសេសមានការជំរុញទឹកចិត្ដពីក្រុមគ្រួសារថែមទៀត។ ទោះ​អាយុ​ទើប​១៤​ឆ្នាំមែន​ ប៉ុន្តែឆន្ទៈ និងក្ដីស្រមៃរបស់ រិទ្ធី បូរិន ​ធំ​ធេង។ រូបគេបានដាក់គោលដៅ​ជាប់ឈ្មោះក្នុងជម្រើសជាតិ ជាពិសេសឈ្នះមេដាយជូនជាតិក្នុងព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។

កីឡាករ រិទ្ធី បូរិន បានប្រាប់«កម្ពុជាថ្មី»ថា ៖«ក្ដីស្រមៃធំបំផុតរបស់ខ្ញុំគឺការជាប់ជម្រើសជាតិ និងឈ្នះមេដាយជូនជាតិ»។

រិទ្ធី បូរិន ជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់កីឡាករ​ល្អ​ក្បាច់​ ប៉ឺត សង្ឃឹម ​ដែល​​​បាន​ឈ្នះមេដាយមាស២លើកជាប់គ្នា ក្នុង​កីឡា​ស៊ីហ្គេម២ លើ​ប្រភេទ​កីឡា​ឃីកបុកសុីង។

សមត្ថភាព​របស់ រិទ្ធី បូរិន គឺ​មាន​បច្ចេកទេសល្អ និង​មាន​បទ​ពិសោធ​ច្រើន​ទាំង​វ័យ​ក្មេង។ រូបគេ ធ្លាប់ប្រកួតជាមួយដៃគូអន្តរជាតិ៦លើក ក្នុងនោះឈ្នះ៥ ស្មើ១។ ស្ថិតក្នុងវ័យសិក្សាផង និង​ហាត់ប្រដាល់ផង រូប​គេ​​បាន​បែងចែកពេលវេលាច្បាស់លាស់ មិនធ្វើឲ្យប៉ះពាល់ដល់ការសិក្សា​ឡើយ។ បន្ទាប់​ពី​បានចាប់​ផ្តើម​អាជីព​ប្រដាល់​ រូប​គេ​រួមចំណែកជួយដល់ជីវិតភាពរបស់គ្រួសារគេ​មួយ​កម្រិត​ផង៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម