កីឡា
ព្រះខ័័នរាជស្វាយរៀង ប៉ះ Terengganu នឹងផ្សាយបន្តផ្ទាល់នៅរោងភាពយន្ត
ដំណឹងល្អសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា និងក្លិបព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ ASEAN Club Championship ជាមួយក្រុមម្ចាស់ផ្ទះម៉ាឡេសុី Terengganu នឹងមានការផ្សាយបន្តផ្ទាល់នៅរោងភាពយន្ត។

ចំពោះសំបុត្រចូលរួមទស្សនាមានតម្លៃត្រឹមតែ២ដុល្លារតែប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសថែមទៀតគឺអ្នកចូលរួមទស្សនានឹងទទួលបានពោតលីង១ប្រអប់ភ្លាមៗ និងមានឱកាសឈ្នះរង្វាន់អាវរដូវកាល ២០២៤-២៥ របស់ក្លិបព្រះខ័នរាជស្វាយរៀង និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ ការប្រកួតនេះនឹងធ្វើឡើង វេលាម៉ោង៨យប់ ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤។
ចំពោះសំបុត្របងប្អូនអាចរកទិញបាននៅក្នុងអេប និងគេហទំព័រ Legend Cinemas។ ទីតាំងធ្វើការផ្សាយបន្តផ្ទាល់គឺនៅក្នុងសាល បញ្ចាំងយក្សដ៏ធំ និងទំនើបរបស់រោងភាពយន្ត Legend Cinemas ផ្សារទំនើបអូឡាំព្យាជាន់ទី៦។

ព្រះខ័នរាជស្វាយរៀងត្រៀមខ្លួនបានយ៉ាងក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ក្នុងពានរង្វាន់ ASEAN Club Championship។ នេះជាឱកាសរបស់ក្រុមកម្ពុជាដើម្បីបង្ហាញពីកម្រិតបាល់ទាត់នៅក្នុងតំបន់។
ការប្រកួតវគ្គសន្សំពិន្ទុនេះគឺធ្វើឡើងតែ១ជើងប៉ុណ្ណោះ ហើយក្រុមលេខ១ និងលេខ២ ក្នុងពូលឡើងទៅវគ្គ៤ក្រុមចុងក្រោយ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


