កីឡា
ព្រះខ័នរាជស្វាយរៀងកំពុងស្ថិតក្នុងពេលដ៏ល្អ មុនប៉ះ Terengganu
ក្លិបតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតបើកឆាកវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ ASEAN Club Championship ជាមួយក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី Terengganu ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

ព្រះខ័នរាជស្វាយរៀងមិនសូវមានពេលវេលាច្រើនសម្រាប់ការត្រៀមខ្លួនប្រកួតពានរង្វាន់អន្តរជាតិនេះទេ ដោយសារពួកគេមានកម្មវិធីប្រកួតច្រើន។ កាលពីចុងខែកក្កដា ការប្រកួតវគ្គជម្រុះពានរង្វាន់ ASEAN Club Championship ក្រុមតំណាងកម្ពុជាមួយនេះបានឈ្នះក្រុមជើងឯកឡាវ Young Elephants ទាំងពីរដើម្បីទទួលបានកៅអីនៅវគ្គសន្សំពិន្ទុក្នុងពូល។
ចូលខែសីហា ព្រះខ័នរាជស្វាយរៀង មានការប្រកួត២លើកទៀតក្នុងលីគបាល់ទាត់កំពូលកម្ពុជាគឺសប្តាហ៍ទី១ ថ្ងៃទី១១ ខែសីហា បានឈ្នះ ក្រសួងការពារជាតិ ៧-០ និងសប្តាហ៍ទី២ ថ្ងៃទី១៦ ខែសីហា បានឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផល ១-៥ ហើយព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ត្រូវធ្វើដំណើរទៅម៉ាឡេស៊ី ដើម្បីប្រកួតជាមួយ Terengganu នៅថ្ងៃទី២១ ខែសីហា។

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរ លោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានប្រាប់អ្នកសារព័ត៌មានថា លោកបានគិតទុកជាមុនចំពោះការប្រកួតវែងឆ្ងាយខាងមុខនោះទេ ប៉ុន្តែលោកតែងតែគិតពីមួយប្រកួតទៅមួយប្រកួតប៉ុណ្ណោះ។
លោកបានលើកឡើងថា ៖«ឥឡូវនេះដល់ពេលយើងបង្ហាញសមត្ថភាពលើឆាកអន្តរជាតិហើយ។ យើងដឹងថា Terengganu ជាក្រុមមួយដ៏ល្អ ហើយយើងត្រូវលេងនៅក្នុងដីរបស់ពួកគេថែមទៀត តែខ្ញុំគិតថា ការប្រកួតនេះគឺចំពេលវេលាដ៏ល្អសម្រាប់ពួកយើង។ សមាជិកក្រុមយើងទាំងអស់កំពុងមានការជំរុញទឹកចិត្តខ្ពស់សម្រាប់ការប្រកួតនេះ។ ខ្ញុំគិតថា នេះមិនមែនជាការប្រកួតរវាងកម្ពុជា និង ម៉ាឡេស៊ី ក្នុងកម្រិតនៃកីឡាករនោះទេ ប៉ុន្តែជាការប្រកួតរវាងក្រុមពីរជួបគ្នា។ រង់ចាំមើលទាំងអស់គ្នា យើងនឹងខំប្រឹងធ្វើឲ្យបានល្អបំផុតតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន»។

លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានប្រាប់ថា Terengganu ជាក្រុមដ៏ល្អមួយ។ ពួកគេមានកីឡាករក្នុងស្រុង និងបរទេសគឺសុទ្ធតែល្អ ប៉ុន្តែកីឡាករបរទេស៥ទៅ៦នាក់គឺសុទ្ធតែជាកីឡាករគ្រោះថ្នាក់។
ទោះសម្លឹងឃើញដៃគូជាក្រុមល្អ ប៉ុន្តែក្រុមរបស់លោកក៏ល្អដែរ។ លោកនិយាយថា ៖«តែយើងក៏ជាក្រុមមួយដ៏ល្អដែរ សូម្បីកីឡាករកម្ពុជា។ ក្រុមរបស់យើងឥឡូវមានកីឡាករបរទេសល្អៗអាចប្រកួតប្រជែងបាន»។

លោកបានបញ្ជាក់ថា ទាំងក្រុមរបស់លោក និង Terengganu ចូលចិត្តលេងគ្រប់គ្រង និងរក្សាបាល់ច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានដូចគ្នា ដូច្នេះរង់ចាំមើលទាំងអស់គ្នាថាតើក្រុមរបស់លោកអាចធ្វើបានល្អដល់កម្រិតណា។
ការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និង Terengganu វេលាម៉ោង៨យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Sultan Mizan Zainal Abidin ប្រទេសម៉ាឡេស៊ី ដែលមានផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ BTV Cambodia និងមានផ្សាយបន្តនៅរោងភាពយន្តថែមទៀត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


