កីឡា
លោក Muñoz ថា យប់មិញ ព្រះខ័នរាជស្វាយរៀងគួររកបានគ្រាប់បាល់ច្រើនជាងនេះ
លោក Josep Muñoz ជាគ្រូបង្វឹកមានមោទនភាពយ៉ាងខ្លាំងចំពោះក្រុមព្រះខ័នរាជស្វាយរៀងដោយបានបង្ហាញទម្រង់លេងយ៉ាងល្អទទួលបានជ័យជម្នះលើម្ចាស់ផ្ទះ Terengganu ដោយលទ្ធផល ២-៣ សម្រាប់ការប្រកួតបើកឆាកវគ្គសន្សំពិន្ទុ ក្នុងពូល A ពានរង្វាន់ ASEAN Club Championship យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេស៊ី។

ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត លោកបាននិយាយថា ក្រុមរបស់លោកគួរតែរកបានគ្រាប់បាល់ច្រើនជាងនេះនៅពេលពួកគេព្យាយាមដាក់សម្ពាធ ហើយខ្វះចន្លោះតំបន់ការពារដែលធ្វើឲ្យក្រុមរបស់លោកវាយបកវិញយ៉ាងគ្រោះថ្នាក់។
លោកបាននិយាយថា ៖«ខ្ញុំគិតថា វាជាការប្រកួតដ៏ល្អរបស់ក្រុមយើង ស្របពេលយើងចូលរួមប្រកួតក្នុងកម្រិតមួយដ៏ល្អ។ សម្រាប់៤៥នាទីដំបូង ដូចខ្ញុំបាននិយាយពីមុនអីចឹង យើងជាក្រុមចូលចិត្តគ្រប់គ្រងបាល់ ដូចអ្វីដែលយើងធ្លាប់បានធ្វើមុនៗ។ ខ្ញុំគិតថា យើងគ្រប់គ្រងស្ថានការណ៍បានល្អ ជាពិសេសនៅវគ្គទី១»។

លោកបានបន្តថា ៖«យើងសមនឹងរកបានគ្រាប់បាល់ច្រើនជាងនេះ។ គួរជាការប្រកួតមានគ្រាប់បាល់ច្រើន។ និយាយរួម ការប្រកួតនេះ នៅកីឡដ្ឋានដែលមានគុណភាព ខ្ញុំរំពឹងថា ពួកគេអាចវាយបកវិញ តែពួកគេមិនបានស៊ុតទេ។ ពួកគេស្ទើរតែស៊ុតចូល តែខ្ញុំជឿជាក់លើកីឡាកររបស់ខ្ញុំ។ ពួកគេមានគុណភាព។ ពួកគេយល់ពីរបៀបលេង ហើយថ្ងៃនេះយើងបានបង្ហាញពីទម្រង់លេង និងកម្រិតគុណភាពរបស់យើង។ ដឹងស្រាប់ហើយមិនងាយស្រួលទេមកលេងនៅទឹកដីគេដែលមានគុណភាព ហើយយើងទទួលបានជ័យជម្នះ ខ្ញុំពិតជាមានមោនភាពណាស់»។
ជាមួយគ្នានេះ លោក Tomislav Steinbrückner គ្រូបង្វឹក Terengganu បាននិយាយថា ៖«ជាដំបូងសូមអបអរព្រះខ័នរាជស្វាយរៀងទទួលបាន៣ពិន្ទុ។ កាលពីម្សិលមិញ មានអ្នកសារព័ត៌មានសួរខ្ញុំថា តើរំពឹងចំពោះការប្រកួតនេះស្រួល ប៉ុន្តែឃើញហើយ តើក្រុមគេល្អកម្រិតណា»។

«បរាជ័យថ្ងៃនេះ ខ្ញុំត្រូវតែនិយាយថា ការប្រកួតពាក់កណ្តាលវគ្គទី១ ពួកគេស៊ុតចូលយើង២គ្រាប់។ យើងពិតជាបង្កកំហុសធំណាស់ ជាពិសេសគ្រាប់បាល់ទី២។ ខ្សែប្រយុទ្ធលេខ៨របស់គេពិតជាគ្រោះថ្នាក់។ យើងមើលទៅអាក្រក់ មើលទៅគ្មានទំនុកចិត្ត គ្មានអ្វីសោះ»។ លោកបានលើកឡើង។
ព្រះខ័នរាជស្វាយរៀងរកបាន២គ្រាប់យ៉ាងលឿននៅដើមវគ្គទី១ដោយខ្សែបម្រើប្រយុទ្ធ Gabriel Silva នៅនាទីទី១២ និង ខ្សែប្រយុទ្ធ Pablo នៅនាទីទី១៦ មុនពេលចប់វគ្គទី១។ នៅវគ្គទី២ កីឡាករ Manuel Gelito Ott ស៊ុតចូលនៅនាទីទី៥៥ ដើម្បីតាមក្រោយ ១-២ ប៉ុន្តែកីឡាករ វ័យក្មេង មិន រតនៈ ស៊ុតចូល១គ្រាប់នៅនាទីទី៨៦ ដើម្បីបន្តនាំមុខ ១-៣ មុនពេលពួកគេទទួលបានពិន័យ១១ម៉ែត្រដែលកីឡាក Safawi Rasid ស៊ុតចូលនៅនាទី៩០+១ ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផល ២-៣។

តារាងពិន្ទុពូល A បណ្តោះអាសន្ន
- Dong A Thanh Hoa មាន៣ពិន្ទុ
- ព្រះខ័នរាជស្វាយរៀង មាន៣ពិន្ទុ
- BG Pathum United មាន១ពិន្ទុ
- PSM Makassar មាន១ពិន្ទុ
- Terengganu មាន០ពិន្ទុ
- Shan United មាន០ពិន្ទុ

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


