កីឡា
លោក Muñoz ថា ក្លិបព្រះខ័នរាជស្វាយរៀងរៀបចំបានល្អដូចក្លិបនៅអឺរ៉ុប
ក្រោយផ្លាស់មកដឹកនាំក្លិបព្រះខ័នរាជស្វាយរៀង កាលពីខែឧសភា ឆ្នាំ២០២៣ លោក Pep Muñoz បានជួយឲ្យក្លិប ឈ្នះពានរង្វាន់៣ហើយគិតត្រឹមខែសីហា ឆ្នាំ២០២៤ ខណៈលោកកំពុងនាំក្រុមយ៉ាងខ្លាំងសម្រាបរដូវកាលថ្មី។

លោក Pep Muñoz បានប្រាប់ថា ក្លិបព្រះខ័នរាជស្វាយរៀងមានថ្នាក់ដឹកនាំល្អ និងរចនាសម្ព័ន្ធគ្រប់គ្រងល្អដែលផ្ដល់សិទ្ធិគ្រប់គ្រាន់ឲ្យគ្រូបង្វឹកធ្វើការងារ។
លោកបាននិយាយថា ៖«ខ្ញុំធ្លាប់បាននិយាយពេលខ្ញុំមកដល់កម្ពុជាដំបូង ព្រះខ័នរាជស្វាយរៀងជាក្លិបល្អបំផុតនៅកម្ពុជា ទាំងការរៀបចំ និងការគ្រប់គ្រង។ ជាពិសេសការផ្ដល់សិទ្ធិឲ្យគ្រូបង្វឹកធ្វើការងារ ការយកចិត្តទុកដាក់លើជំនួយការគ្រូបង្វឹក។ ខ្ញុំអាចនិយាយបានថា ការធ្វើការងារនៅទីនេះ ដូចកាលខ្ញុំធ្វើការនៅអឺរ៉ុបដែរ។ នេះហើយជាមូលហេតុធ្វើឲ្យខ្ញុំសម្របខ្លួនបានលឿន។ ខ្ញុំមិនរំពឹងទេមុនពីផ្លាស់មកទីនេះថា ខ្ញុំអាចស្វែងរកក្លិបធំបែបនេះ»។

លោក Pep Muñoz ចាប់ផ្តើមអាជីពដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញ មុនពេលលោកទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។ ចំណាយពេល៤ឆ្នាំជាមួយក្រុមយុវជន U19 និង Barcelona B លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគយុវជន២ដង មុនទៅកាន់ប្រទេសចិន៧ឆ្នាំដឹកនាំក្លិប Huanghai FC, Shandong Fc និងជម្រើសជាតិចិន៕




អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


