Connect with us

កីឡា

កីឡាករ ចាន់ ប៊ុនហឿន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារត្រូវរថយន្ដបុកពីក្រោយពេលកំពុងរត់ហាត់តាមផ្លូវ

បានផុស

នៅ

កីឡាករប្រដាល់គុនខ្មែរ ចាន់ ប៊ុនហឿន និងកីឡាករ ហាប់ ខា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយត្រូវរថយន្ដមួយគ្រឿងបើកបុកពីក្រោយពេញទំហឹងពេលកំពុងរត់ហាត់តាមផ្លូវ។

ករណីគ្រោះថ្នាក់ចរាចរណ៍លើក្រុមកីឡាប្រដាល់នេះ បានកើតឡើងនៅវេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៤ នៅផ្លូវមាត់ទន្លេ ម្ដុំសណ្ឋាគារ សុខាភ្នំពេញ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោងចង្វារ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន កីឡាករ ចាន់ ប៊ុន ហឿន រងរបួសធ្ងន់បាក់ដងកាំបិត ខណ:កីឡាករ ហាប់ ខា រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕

អត្ថបទ៖ ម៉េង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម