កីឡា
អត្តពលិកគុនខ្មែរធ្វើទស្សនកិច្ច៣ថ្ងៃនៅតំបន់អង្គរដើម្បីស្វែងយល់ពីយុទ្ធគុនខ្មែរ
អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអាជ្ញាធរជាតិអប្សរា ព្រមទាំងសមាគមក្លិបទេសចរណ៍ខេត្តសៀមរាបបានរៀបចំកម្មវិធីទស្សនកិច្ចរបស់កីឡាករ កីឡាការិនីគុនខ្មែរ និងល្បុក្កតោដើម្បីស្វែងយល់អំពីយុទ្ធគុនបុរាណខ្មែរដែលមាននៅលើប្រាង្គប្រាសាទនានានៅខេត្តសៀមរាប។

កីឡាករគុនខ្មែរល្បីៗមានដូចម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លន បញ្ញា កីឡាករ ឈឿង ល្វៃ កីឡាការិនី ទូច ចាន់វត្តី ព្រមទាំងកីឡាករ កីឡាការិនីល្បុក្កតោជាច្រើនរូបទៀតបានធ្វើដំណើរទស្សនកិច្ចនៅខេត្តសៀមរាបមានរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី២៧-២៩ ខែសីហា ឆ្នាំ២០២៤ ដែលដឹកនាំដោយលោក ធិន វិចិត្រ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកីឡា.

ដំណើរទស្សនកិច្ចនេះដើម្បីឲ្យកីឡាករ កីឡាការិនីកម្ពុជាបានឈ្វេងយល់ពីចម្លាក់គុនខ្មែរនៅតាមផ្ទាំងសិលាប្រាង្គប្រាសាទសំខាន់ៗមាន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័នជាដើមដែលជាសាវតារនៃគុនខ្មែរតាមរយៈចម្លាក់នៅតាមប្រាសាទនានា មានជាយូរលង់ណាស់មកហើយ។

ជាពិសេសទៀតនោះ បណ្តុះគំនិតស្មារតីស្រឡាញ់ និងបង្កើនឆន្ទៈថែរក្សាការពារ រួមគ្នាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក។ ក្នុងដំណើរទស្សនកិច្ចនេះដែរ មានបុរាណវិទូរបស់អាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញនៅតាមចម្លាក់នៅតាមប្រាសាទនីមួយៗផង៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


