កីឡា
លោក Koji ដឹកនាំ U20 កម្ពុជា ជម្រុះជើងឯកយុវជនអាស៊ី លើកទី២ថ្ងៃសៅរ៍នេះ
បន្ទាប់ពីត្រូវបានតែងជាបណ្តោះអាសន្នឲ្យដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រុមធំលោក Koji Gyotoku ត្រូវដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ២០ឆ្នាំ (U20) ចូលរួមប្រកួតជម្រុះក្នុងពូល B ជើងឯកអាស៊ី AFC U20 Asian Cup China PR 2025 នៅឆាយនីសតៃប៊ិ។

លោកគ្រូបង្វឹកសញ្ជាតិជប៉ុនត្រូវដឹកនាំក្រុម U20 តទល់នឹងក្រុមយុវជន នេប៉ាល់ នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា, ការប្រកួតទី២ប៉ះក្រុមខ្លាំង អ៊ូបេគីស្ថាន នៅថ្ងៃទី២៣ ខែកញ្ញា, ការប្រកួតទី៣ប៉ះក្រុមខ្លាំង បារ៉ែន នៅថ្ងៃទី២៧ ខែញ្ញា និងការប្រកួតចុងក្រោយប៉ះម្ចាស់ផ្ទះ ឆាយនីសតៃប៊ិ នៅថ្ងៃទី២៩ ខែកញ្ញា។
ការប្រកួតជម្រុះក្នុងពូល ពានរង្វាន់ AFC U20 Asian Cup នេះ គឺមាន១០ពូល ដែលក្រុមលេខ១ក្នុងពូលចំនួន១០ និងក្រុមលេខ២ល្អបំផុតក្នុងពូលចំនួន៥ ឡើងទៅជុំចុងក្រោយ បូករួមទាំងម្ចាស់ផ្ទះចិនត្រូវជាចំនួន១៦ក្រុម។
លោកគ្រូ Koji Gyotoku បានដឹកនាំក្រុមយុវជនកម្ពុជាបង្កើតប្រវត្តិសាស្ត្រម្តងហើយក្នុងពានរង្វាន់មួយនេះដោយបានឆ្លងផុតវគ្គជម្រុះក្នុងពូល និងបានឡើងទៅជុំផ្តាច់ព្រ័ត្រ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ម្ចាស់ផ្ទះអ៊ូបេគីស្ថាន បានលុបចោលព្រឹត្តិការណ៍ប្រកួតនៅឆ្នាំ២០២០។ ឆ្នាំ២០២៣ អ៊ូបេគីស្ថានបានធ្វើជាម្ចាស់ផ្ទះ ហើយបានឈ្នះជើងឯក។

ពេលនោះ វគ្គជម្រុះក្នុងពូលកាលពីឆ្នាំ២០១៩ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ឆ្លងកាត់៤ប្រកួត ក្រុម U20 កម្ពុជា បានយកឈ្នះ ថៃ ២-១, ឈ្នះព្រុយណេ ៣-០, ឈ្នះ កោះម៉ារីណាខាងជើង ៩-០ និងចាញ់ ម៉ាឡេស៊ី ៤-៥ ដើម្បីក្លាយជាក្រុមលេខ២ល្អបំផុតក្នុងពូលបានឡើងទៅជុំផ្តាច់ព្រ័ត្រ។
វគ្គជម្រុះក្នុងពូលលើកនេះ មិនមែនជាការងាយស្រួលឡើយ ពីព្រោះកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយ អ៊ូបេគីស្ថាន ដែលជាម្ចាស់ការពារជើងឯកឆ្នាំចាស់ និងបារ៉ែន ជាក្រុមខ្លាំងមួយទៀត ដូច្នេះពីរក្រុមនេះជាឧបគ្គធំ ខណៈនេប៉ាល និងម្ចាស់ផ្ទះឆាយនីសតៃប៊ិ ក៏មិនអាចមើលរំលងបាន។
កាលពីខែមិថុនា ឆ្នាំ២០២៤ លោក Koji Gyotoku បានដឹកនាំក្រុមយុវជនកម្ពុជាអាយុ១៦ឆ្នាំធ្វើបានល្អមែនទែន វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន ASEAN U-16 Boys Championship កាលពីខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។

ក្រុម U16 កម្ពុជាមិនចាញ់សោះក្នុងការប្រកួតសន្សំពិន្ទុ៣លើកគឺឈ្នះ មីយ៉ាន់ម៉ា ២-១, ឈ្នះ ព្រុយណេ ៦-០ និង ស្មើ វៀតណាម ១-១ ប៉ុន្តែមិនបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារចាញ់គ្រាប់បាល់វៀតណាម ដែលមាន៧ពិន្ទុស្មើគ្នា។ នៅពូលផ្សេង ថៃ និងអូស្ត្រាលី ក៏មាន៧ពិន្ទុ ស្មើនឹងកម្ពុជាដែរ៕
កម្មវិធីប្រកួតរបស់ U20 កម្ពុជា ក្នុងវគ្គជម្រុះ AFC U20 Asian Cup China PR 2025
- កម្ពុជា vs នេប៉ាល (ម៉ោង២រសៀល ថ្ងៃទី២១ កញ្ញា ២០២៤)
- កម្ពុជា vs អ៊ូបេគីស្ថាន (ម៉ោង២រសៀល ថ្ងៃទី២៣ កញ្ញា ២០២៤)
- កម្ពជា vs បារ៉ែន (ម៉ោង៦ល្ងាច ថ្ងៃទី២៧ កញ្ញា ២០២៤)
- កម្ពុជា vs ឆាយនីសតៃប៊ិ (ម៉ោង៦ល្ងាច ថ្ងៃទី២៩ កញ្ញា ២០២៤)

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


