កីឡា
Pathum United មានកម្លាំងបរទេស១០នាក់មុនប៉ះព្រះខ័នរាជស្វាយរៀង ថ្ងៃស្អែក
ក្លិបតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងប៉ះក្រុមខ្លាំងម្ចាស់ផ្ទះថៃ BG Pathum United វេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Club Championship។
Pathum United ត្រូវបានចាត់ទុកជាក្រុមខ្លាំងប្រចាំពូល A ប៉ុន្តែការប្រកួតទី១ ពួកគេរកបានត្រឹម១ពិន្ទុប៉ុណ្ណោះនៅទឹកដីឥណ្ឌូណេស៊ី បន្ទាប់ពីស្មើជាមួយក្រុម PSM Makassar។ សម្រាប់ការប្រកួតនេះ ពួកគេនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីរកបាន៣ពិន្ទុ ក្នុងនាមជាម្ចាស់ផ្ទះ ហើយជាក្រុមត្រូវគេមើលឃើញមានគុណភាពខ្ពស់ជាង ព្រះខ័នរាជស្វាយរៀង។

ក្រុមថៃមួយនេះសំបូរដោយកីឡាករថៃឆ្នើមៗដូចជាខ្សែប្រយុទ្ធចាស់វស្សា Teerasil Dangda និងខ្សែបម្រើដ៏ល្បីល្បាញ Chanathip Songkrasin ដែលជាអ្នកបង្កគ្រោះថ្នាក់ខ្លាំង។ ជាមួយគ្នានេះ ពួកគេមានកីឡាករបរទេសរហូតដល់ទៅ១០នាក់នៅក្នុងបញ្ជីក្នុងនោះមានទាំងខ្សែការពារ ខ្សែបម្រើ និងខ្សែប្រយុទ្ធ។
កីឡាករបរទេសទាំង១០នាក់មានដូចជា៖
- ខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូង Lars Veldwijk អាយុ៣ឆ្នាំ ទើបចូលរួមក្នុងឆ្នាំ២០២៤
- ខ្សែប្រយុទ្ធអ៊ូបេគីស្ថាន Igor Sergeev អាយុ៣១ឆ្នាំ ចូលរួមក្នុងឆ្នាំ២០២៣ បង្ហាញខ្លួន១៥ប្រកួត រកបាន៥គ្រាប់
- ខ្សែបម្រើកូស្តារីកា Freddy Alvarez អាយុ២៩ឆ្នាំ ចូលរួមក្នុងឆ្នាំ២០២៣ បង្ហាញខ្លួន១៩ប្រកួត រកបាន៣គ្រាប់
- ខ្សែបម្រើជប៉ុន Gakuto Notsuda អាយុ៣០ឆ្នាំ ចូលរួមក្នុងឆ្នាំ២០២៤
- ខ្សែការពារនីហ្សេរីយ៉ា Seydine N’Diaye អាយុ២៦ឆ្នា ចូលក្នុងឆ្នាំ២០២៤ លេងបាន៤ប្រកួត រកបាន១គ្រាប់
- ខ្សែប្រយទ្ធប្រេស៊ីល Raniel Vasconcelos អាយុ២៨ឆ្នាំ ចូលរួមក្នុងឆ្នាំ២០២៤ ទើបលេងបានប្រកួត
- ខ្សែការពារសេណេហ្គាល់ Christian Gomis អាយុ២៦ឆ្នាំ ចូលរួមក្នុងឆ្នាំ២០២៤
- ខ្សែប្រយុទ្ធអង់គ្លេស-អាល្លឺម៉ង់ អ៊ូហ្គង់ដា Melvyn Lorenzen អាយុ២៩ឆ្នាំ ចូលរួមក្នុង២០២៤ លេងបាន៧ប្រកួត រកបាន២គ្រាប់
- ខ្សែប្រយុទ្ធសិង្ហបុរី Ilhan Fandi អាយុ២១ឆ្នាំ ចូលរួមក្នុងឆ្នាំ២០២៤ លេងបាន២ប្រកួត
- ខ្សែប្រយុទ្ធសិង្ហបុរី Ikhsan Fandi អាយុ២៥ឆ្នាំ ចូលរួមក្នុងឆ្នាំ២០២២ លេងបាន៣៨ប្រកួត រកបាន១៩គ្រាប់

ចំណែក ព្រះខ័នរាជស្វាយរៀង មានកីឡាករបរទេសតែ៦រូបប៉ុណ្ណោះ ប៉ុន្តែក្លិបតំណាងកម្ពុជាមួយនេះរកបាន៣ពិន្ទុពីការប្រកួតបើកឆាក តាមរយៈជ័យជម្នះលើក្រុមម្ចាស់ម៉ាឡេស៊ី Terengganu ដោយលទ្ធផល ៣-២៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


