កីឡា
ទោះសម្រាកតិច គ្រូ Pathum រំពឹងឈ្នះព្រះខ័នរាជស្វាយរៀងយប់នេះ
ក្លិប BG Pathum United FC របស់ប្រទេសថៃ ត្រូវបើកទ្វារកីឡដ្ឋាន BG Stadium ដើម្បីទទួលក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង វេលាម៉ោង៧យប់នេះ ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Club Championship ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

មុនជួបក្លិបព្រះខ័នរាជាស្វាយរៀង ក្លិប BG Pathum United ទើបតែយកឈ្នះក្លិប Port FC ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតលីគកំពូលថៃ កាលពីថ្ងៃអាទិត្យទី២២ ខែកញ្ញា។ ពួកគេមានពេលសម្រាកនិងត្រៀមខ្លួនត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែយ៉ាង Naមិញ លោក Makoto Teguramori គ្រូបង្វឹកនៅតែរំពឹងខ្ពស់ថា ក្រុមរបស់លោកអាចស្វែងរក៣ពិន្ទុបាន ទោះបីមានពេលសម្រាកតែ២ថ្ងៃ។
លោក Makoto Teguramori បាននិយាយថា ៖«ពិតណាស់ ដូចអ្វីដែលអ្នកទាំងអស់គ្នាបានដឹងហើយថ្មីៗនេះ ពួកយើងបានប្រកួតកាលពីអាទិត្យ។ ពួកយើងកំពុងមានឆន្ទៈខ្ពស់ ទោះបីជាយើងមានពេលសម្រាកត្រឹមតែ២ថ្ងៃ។ ការប្រកួតដំបូងយើងបានត្រឹមស្មើ ដូច្នេះថ្ងៃនេះយើងត្រូវរកឲ្យបាន៣ពិន្ទុក្នុងដីរបស់យើង»។

ក្លិបព្រះខ័នរាជស្វាយរៀងមានពេលវេលាត្រៀមខ្លួនច្រើនជាងក្លិប BG Pathum United ប៉ុន្តែផលចំណេញ BG Pathum គឺពួកគេធ្វើបានជាម្ចាស់ផ្ទះ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


