កីឡា
សង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជា ប៉ះពាល់សកម្មភាពកីឡាយ៉ាងណាខ្លះ…
អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថាអំឡុងសង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជាថ្មីៗនេះចំពោះទំនាក់ទំនងខាងផ្នែកកីឡាពិសេសការប្រកួត ឬការហ្វឹកហាត់ផ្សេងៗគឺមិនអនុញ្ញាតនោះទេប្រទេសទាំងសងខាង ព្រោះបញ្ហាព្រំដែនមិនទាន់បញ្ចប់។

លោក វ៉ាត់ ចំរើន
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា អំឡុងសង្គ្រាមរបស់សៀមមកលើកម្ពុជាថ្មីៗនេះគឺតែងតែមានការប៉ះពាល់ដល់អារម្មណ៍ប្រជាពលដ្ឋទូទៅ និងផ្នែកកីឡាក៏មានដូចគ្នាដែរ។ ទំនាក់ទំនងរវាង NOCC កម្ពុជាជាមួយខាងប្រសៀមគឺមានជាធម្មតាក្នុងនាមគ្រួសារកីឡាអន្តរជាតិ និងស្មារតីចលនាអូឡាំពិក។

រូបភាព NOCC
យោងតាមស្ថានការណ៍ព្រំដែនជាក់ស្ដែងខាងកម្ពុជាគឺផ្ដោតលើអារម្មណ៍របស់កីឡាករផ្ទាល់ អារម្មណ៍របស់ក្រុមគ្រួសារបារម្ភអំពីសុខសុវត្ថិភាពអំឡុងពេលនេះគឺមិនអនុញ្ញាតឲ្យចូលរួមការប្រកួតផ្សេងៗនោះឡើយ។ ពោលខាងកម្ពុជាមិនទៅចូលរួមរីឯខាងសៀមក៏មិនមកចូលរួមដូចគ្នាដែរ។

រូបភាព NOCC
បញ្ជាក់ដែរថា អំឡុងពេលប៉ុន្មានខែចុងក្រោយនេះបញ្ហាឈ្លានពានរបស់ប្រទេសសៀមមកលើកម្ពុជាមានជាបន្តបន្ទាប់រហូតដល់មានបទឈប់បាញ់ ៧២ម៉ោងកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ។ ក្នុងអំឡុងការឈ្លានពាននេះខាងកម្ពុជាបានទៅចូលរួមពិធីបើកការប្រកួតស៊ីហ្គេម លើកទី៣៣ នៅឯប្រទេសថៃដែរ ប៉ុន្តែថ្ងៃបន្ទាប់មកក៏ចាកចេញមកកម្ពុជាវិញ ព្រោះតាមបណ្ដោយព្រំដែនកំពុងផ្ទុះអាវុធជាខ្លាំង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


