កីឡា
កម្ពុជា រៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកដំបូង បើកឱ្យកុមារអាយុ ១ ឆ្នាំចូលប្រកួត
នាព្រឹកថ្ងៃ អង្គារ៍ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាកុមារអូឡាំពិកជាលើកដំបូង ដែលគ្រោងធ្វើនៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៦។

នៅក្នុងសន្និសីទសារព័ត៌មាន លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះឡើង គឺស្របទៅតាមគោលការណ៍របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីជម្រុញឱ្យយល់ដឹងពីគុណតម្លៃអូឡាំពិក ក៏ដូចជាអត្ថប្រយោជន៍ពីការលេងកីឡាទៅដល់កុមារ។
លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ពីគោលបំណងធំ ៤ អំពីការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះឡើង ដោយទី ១ ដើម្បីបណ្តុះពីគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិកដល់កុមារ ពោលគឺចាប់ពីកុមារភាពតទៅ ដើម្បីឱ្យពួកគេបានស្វែងយល់ពីកីឡា និងចាប់ក្តីស្រមៃចំពោះកីឡាដែលពួកគេស្រឡាញ់ ហើយអាចក្លាយជាកីឡាករតំណាងជាតិនាពេលអនាគត។ គោលបំណងទី ២ ជំរុញឱ្យកុមារស្គាល់ពីការប្រកួតប្រជែង។

គោលបំណងទី ៣ គឺប្រមែប្រមូល និងផ្តល់ឱកាសឱ្យកុមារចន្លោះពីអាយុ ១ ឆ្នាំដល់ ៧ ឆ្នាំ បានចូលរួមលេងកីឡា និងផ្តល់ឱកាសឱ្យអាណាព្យាបាលបានយល់អំពីអត្ថប្រយោជន៍នៃការលេងកីឡា។ គោលបំណងទី ៤ គឺការផ្សារភ្ជាប់ជាមួយកម្មវិធីសប្បុរសធម៌ ដោយថវិកាដែលទទួលបានពីព្រឹត្តិការណ៍នេះ នឹងយកទៅបរិច្ចាគជូនមន្ទីរពេទ្យកុមារជាតិ និងជួយដល់កុមារ តាមរយៈការជួយសម្ភារៈកីឡាទៅសាលារៀនផ្សេងៗនៅតំបន់ដាច់ស្រយាល។
បច្ចុប្បន្នមានអ្នកចាប់អារម្មណ៍ខ្ទង់រាប់ពាន់នាក់ ប៉ុន្តែជាលើកដំបូងនេះ គឺបើកទទួលចុះឈ្មោះត្រឹម ៥៥៥ នាក់ប៉ុណ្ណោះ ដោយការចុះឈ្មោះចាប់ផ្តើមបើកពីម៉ោង ១២ យប់រំលងអាធ្រាត្រ ថ្ងៃអង្គារ៍ ឈានចូលថ្ងៃ ពុធ ទី ០១ ខែ តុលា ឆ្នាំ ២០២៥ តទៅ។

ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក គឺអនុញ្ញាតឱ្យកុមារចូលរួមប្រកួតចន្លោះពីអាយុ ១ ឆ្នាំ ដល់ ៧ ឆ្នាំ ដែលការប្រកួតនឹងធ្វើឡើងនៅផ្សារទំនើបអុីអនមានជ័យ នៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៦។ ចំពោះការប្រកួតវិញ គឺមាន ១០ ប្រភេទកីឡា ហើយអ្នកឈ្នះនឹងទទួលបានពានរង្វាន់ មេដាយ និងវញ្ញាបនបត្រផងដែរ។
ខាងក្រោមនេះ ជាលីងចុះឈ្មោះចូលប្រកួតក្នុងព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក៖ https://olympiccambodia.com/




អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


