កីឡា
នាយករដ្ឋមន្ត្រីឥណ្ឌា Modi ប្តេជ្ញាដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក២០៣៦
នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានកំពុងប្រឹងប្រែងដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឆ្នាំ២០៣៦។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី Modi បានថ្លែងទៅកាន់ជនភៀសខ្លួនឥណ្ឌា ១៥,០០០នាក់ ដែលបានប្រមូលផ្តុំនៅតំបន់ Nassau Coliseum ក្នុងទីក្រុង Long Island ទីក្រុងញូវយ៉ក ដែលជាផ្នែកមួយនៃកម្មវិធី “Modi and US”។
បន្ទាប់ពីការស្វាគមន៍យ៉ាងកក់ក្តៅ លោក Modi បានសន្យាជាមួយទស្សនិកជនថា ប្រទេសឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិកក្នុងពេលឆាប់ៗ។ លោកថា ៖«កាលពីប៉ុន្មានថ្ងៃមុន ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសបានបញ្ចប់។ ឆាប់ៗនេះ អ្នកនឹងក្លាយជាសាក្សីនៃកីឡាអូឡាំពិកនៅប្រទេសឥណ្ឌាវិញម្តង។ យើងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បី ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣៦»។
ប្រទេសឥណ្ឌាទទួលបានមេដាយសំរិទ្ធ៥ និងប្រាក់១ នៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧១ ក្នុងតារាងមេដាយ។ លទ្ធផលនេះគឺអាក្រក់ជាងមេដាយសរុបចំនួន៧របស់ខ្លួនក្នុងកីឡាអូឡាំពិក កាលពីឆ្នាំ២០២០ ដែលបានឈ្នះមាស១ ប្រាក់២ និងសំរឹទ្ធ៤ ប៉ុន្តែនៅតែជាចំនួនមេដាយខ្ពស់បំផុតទីពីរក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
លោក Modi បាននិយាយអំពីការរីកចម្រើនរបស់ឥណ្ឌានៅក្នុងពិភពកីឡា។ លោកបាននិយាយកាលពីថ្ងៃអាទិត្យថា ៖«មិនថាកីឡា អាជីវកម្ម បរិស្ថាន ឬការកម្សាន្ត ឥណ្ឌាគឺជាមជ្ឈមណ្ឌលនៃការយកចិត្តទុកដាក់ដ៏ធំនាពេលបច្ចុប្បន្ន»។ លីគកីឡាគ្រីឃីត គឺជាលីគកីឡាកំពូលមួយក្នុងពិភពលោក។
នេះជាលើកទី២ហើយដែលលោកបានថ្លែងទៅកាន់ទស្សនិកជនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោកទៅកាន់សហរដ្ឋអាមេរិកដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូល Quad ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីមួយថ្ងៃមុន។
លោក Modi មិនបានលាក់បាំងពីបំណងរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកកាលពីឆ្នាំមុននោះទេ ហើយបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការមើលឃើញប្រទេសរបស់ខ្លួនរីកចម្រើននៅក្នុងពិភពកីឡា។ វាកើតឡើងបន្ទាប់ពីលោកបាននិយាយអំពីរដ្ឋាភិបាល “ផ្តោតលើអត្តពលិក” នៅការប្រកួតកីឡាអត្តពលកម្មនៅទីក្រុងដេលីកាលពីឆ្នាំមុន។
ឆ្នាំ២០២៣ ឥណ្ឌាត្រូវបានមើលឃើញថាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ី ជាមួយនឹងមេដាយមាស២៩ ប្រាក់៣១ និងមេដាយសំរិទ្ធ៥១ ដែលជាការបំបែកកំណត់ត្រាចាស់របស់ខ្លួន។ មេដាយជាង១០០ បានធ្វើឱ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥ តាមពីក្រោយប្រទេសចិន អ៊ីរ៉ង់ ជប៉ុន និងកូរ៉េខាងត្បូង៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


