កីឡា
ឈឿង ល្វៃ អាចអត់បានប្រកួតពានរង្វាន់សម្តេចធិបតីចុងសប្តាហ៍នេះ
កីឡាករប្រដាល់គុនខ្មែរ ឈឿង ល្វៃ ប្រឈមនឹងអត់បានចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរពានរង្វាន់សម្តេចធិបតីនាចុងសប្តាហ៍នេះ បន្ទាប់ពីរូបគេបានចាញ់កីឡាករអ៉ីរ៉ង់កាលពីចុងសប្តាហ៍មុន។

ឈឿង ល្វៃ បានបោះបង់ចោលការប្រកួតតំណាងជាតិ ក្នុងព្រឹត្តិការណ៍កីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ឆ្នាំ២០២៤ ដែលប្រទេសកម្ពុជាទទួលធ្វើម្ចាស់ផ្ទះពីថ្ងៃទី៨ ដល់ទី១៣ ខែតុលា ដើម្បីទៅប្រកួតគុនខ្មែរឲ្យសង្វៀនឯកជន PNN កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។ រូបគេត្រូវបានកីឡាករអ៉ីរ៉ង់ ម៉ូតេហ្វា សីហ្វីហ្វាត ទាត់ឲ្យខូចជើង និងបោះបង់ចោលការប្រកួតក្នុងទឹកទី៣។
ការខូចជើងនេះមិនមែនជារឿងថ្មីសម្រាប់ ឈឿង ល្វៃ ឡើយ ពោលគឺរូបគេធ្លាប់ត្រូវបានដៃគូទាត់ឲ្យខូចជាច្រើនដងមកហើយ។ ជាក់ស្តែង រូបគេត្រូវបានកីឡាករថៃ សាមី ទាត់ឲ្យខូចជើង។ កីឡាករ Omar ទាត់ឲ្យរូបគេខូចជើងក្នុងការប្រកួតនៅប្រទេសបារាំង និងចុងក្រោយបំផុតខូចជើងដោយកីឡាករអ៉ីរ៉ង់។ វាបានក្លាយជាស្នាមរបួសចាស់ដែលដៃគូងាយទាត់ឲ្យខូច ប្រសិនបើរូបគេមិនប្រើពេលវេលាយូរដើម្បីព្យាបាលឲ្យបានដិតដល់។
ការខូចជើងនេះមុនពេលរូបគេត្រូវប្រកួតក្នុងកម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរពានរង្វាន់សម្តេចធិបតីក្នុងប្រភេទទម្ងន់៧៥គីឡូក្រាមទៀត។ តាមការផ្គូផ្គងពីគណៈកម្មការរៀបចំការប្រកួតគឺទម្ងន់នេះមាន ឈឿង ល្វៃ, ធឿន ធារ៉ា, ឡៅ ចន្ទ្រា និង ធន់ រិទ្ធី ដែលត្រូវដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធ។

យ៉ាងណា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរមិនទាន់មានព័ត៌មានផ្លូវការណាមួយពី ឈឿង ល្វៃ ឡើយ។
គណៈកម្មការចំពោះកិច្ចដែលរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរដាក់តាំងបង្ហាញ«អាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ»រយៈពេល៤ថ្ងៃ បង្ហាញសិលាចារឹក ចារប្រវត្តិមហាយុទ្ធគុនបុព្វបុរសដូនតាខ្មែរ។ សូមបងប្អូន ប្រជាពលរដ្ឋមកទស្សនា និងសិក្សាស្វែងយល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១៧ ដល់ ២០ ខែតុលា ឆ្នាំ ២០២៤ តទៅ ដោយសេរី។
ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ ចាប់ពីថ្ងៃទី១៨-១៩-២០ ខែតុលា ឆ្នាំ២០២៤ មានកីឡាករ និងកីឡាការិនី២៨២នាក់ចូលរួមប្រកួតទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែង។ ជ័យលាភីមេដាយមាសទទួលបានប្រាក់រង្វាន់៣០០០ដុល្លារ មេដាយប្រាក់ទទួលបាន២០០០ដុល្លារ និងមេដាយសំរិទ្ធ១០០០ដុល្លារ។ ជាមួយគ្នានេះ ក៏នឹងមានពានរង្វាន់អត្តពលិកឆ្នើមប្រចាំវិញ្ញាសានីមួយៗដែលទទួលបានពីសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាថែមទៀត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


