កីឡា
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតរយៈពេល៣ថ្ងៃគឺ១៨-១៩-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

ព្រឹត្តិការណ៍ប្រកួតបានរកឃើញម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធ ព្រមទាំងអត្តពលិកឆ្នើម និងអាជ្ញាកណ្តាលឆ្នើមរួចហើយលើវិញ្ញាសាប្រកួតស្ម័គ្រចិត្ត អាជីព និងសម្តែង។ ពិធីបិទបញ្ចប់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ មានអត្តពលិកចំនួន៤៨២នាក់ (កីឡាករចំនួន៣៤៨នាក់ និងកីឡាការិនីចំនួន៧៧នាក់)។ ព្រឹទ្ធាចារ្យ៣៥នាក់ គ្រូបង្វឹកចំនួន៥៧នាក់ និងអាជ្ញាកណ្តាល ចៅក្រម មន្ត្រីបច្ចេកទេស និងគ្រូពេទ្យចំនួន១៧១នាក់។
ការប្រកួតចែកចែកជា៤ប្រភេទកីឡា ស្មើនឹង១៤វិញ្ញាសាគឺ១-ការប្រកួតស្ម័គ្រចិត្តបុរសចំនួន៤វិញ្ញាសាគឺទម្ងន់-៥០គីឡូក្រាម -៦០គីឡូក្រាម -៦៥គីឡូក្រាម និង-៧០គីឡូក្រាម។ ២-ការប្រកួតស្ម័គ្រចិត្តនារីចំនួន៤វិញ្ញាសាគឺ-៤៥គីឡូក្រាម -៥០គីឡូក្រាម -៥៥គីឡូក្រាម និង-៦០គីឡូក្រាម។ ៣-ការប្រកួតប្រយុទ្ធអាជីពបុរសចំនួន២វិញ្ញាសាគឺ -៦៧គីឡូក្រាម និង-៧៥គីឡូក្រាម និង៤-ការប្រកួតសម្តែងចំនួន៤វិញ្ញាសាគឺ ថ្វាយបង្គំគ្រូឯកត្តជន មេគុនដៃឯកត្តជន មេគុនអាវុធក្រុម៣នាក់ និងមេគុនសមយុទ្ធក្រុម៥នាក់។

ប្រាក់រង្វាន់ការប្រកួតអាជីពជ័យលាភីមេដាយមាសទទួលបាន១២លានរៀល, ជ័យលាភីមេដាយប្រាក់ ទទួលបាន៨លានរៀល និងជ័យលាភីមេដាយសំរិទ្ធទទួលបាន៤លានរៀល។ សម្រាប់ប្រាក់រង្វាន់ការប្រកួតស្ម័គ្រចិត្ត ជ័យលាភីមេដាយមាស ទទួលបាន៨លានរៀល, ជ័យលាភីមេដាយប្រាក់ទទួលបាន៦លាន និងជ័យលាភីមេដាយសំរិទ្ធទទួលបាន៤លាន។ អត្តពលិកឆ្នើម និងអាជ្ញាកណ្តាលឆ្នើមប្រចាំព្រឹត្តិការណ៍ទទួលបានពាន១ និងម៉ូតូ១គ្រឿងដូចគ្នា។
ខាងក្រោមជាជ័យលាភីមេដាយទាំង១៤វិញ្ញា និងពានរង្វាន់អត្តពលិកឆ្នើម។
វិញ្ញាសាសម្តែង ថ្វាយបង្គំគ្រូ ឯកត្តជន

- មេដាយមាស៖ កីឡាករ រុន សាលីត
- មេដាយប្រាក់៖ កីឡាការិនី ព្រីង សុផាវត្តី
- មេដាយសំរិទ្ធ៖ កីឡាករ ព្រុំ ពេញពិសិដ្ឋ
វិញ្ញាសាសម្តែងមេគុដៃឯកត្តជន

- មេដាយមាស៖ កីឡាករ គីម ទិត្យសុវឌ្ឍនៈ
- មេដាយប្រាក់៖ កីឡាករ ហៀង លីហេង
- មេដាយសំរិទ្ធ៖ កីឡាការិនី គង់ម៉ូណា ជេសស៊ីកា
វិញ្ញាសាសម្តែងមេគុនអាវុធក្រុម៣នាក់ (បុរស២នាក់-នារី១នាក់)

- មេដាយមាស៖ ខ.ភ.ម ក្រុមកងពលតូចថ្មើរជើងលេខ៥១
- មេដាយប្រាក់៖ ក្រុមសមាគមគុនល្បុក្កតោអង្គរមានឬទ្ធិ
- មេដាយសំរិទ្ធ៖ កងអន្តរាគមន៍លេខ១ បញ្ជាការដ្ឋានការពារកោះឆ្នេរ
វិញ្ញាសាសម្តែងសមយុទ្ធក្រុម-៥នាក់

- មេដាយមាស៖ ក្រុមតារាជ ក្រសួងមហាផ្ទៃ (កីឡាការិនី ភិរម្យ មុន្នីរ័ត្ន, កីឡាការិនី ម៉ៅ លក្ខិណា, កីឡាការិនី យស់ កញ្ជានា, កីឡាករ យ៉ង់ ម៉េងលី និងកីឡាករ យ៉ឹម វត្ថា
- មេដាយប្រាក់៖ កងពលតូចថ្មើរជើងលេខ៥១ (កីឡាករ ហេង ចាន់ឌី, កីឡាករ នន់ ស្រមោចក្រហម, កីឡាករ ជា សារិទ្ធ, កីឡាករ ណុក សុគា និងកីឡាការិនី សេន សាហ្វីរ៉ា
- មេដាយសំរិទ្ធ៖ សមាគមគុនល្បុក្កតោអង្គរមានឬទ្ធិ (កីឡាការិនី ហយ ស្រីអូ, កីឡាការិនី ដេត ស្រីយ៉ាល, កីឡាករ ថា រ៉ៃយ៉ា, កីឡាករ មឿន បូរមី និងកីឡាករ រ៉ុប ណារ៉ាន់)
វិញ្ញាសាប្រយុទ្ធស្ម័គ្រចិត្តនារីទម្ងន់-៤៥គីឡូក្រាម

- មេដាយមាស៖ កីឡាការិនី នាង ស្រីនីត
- មេដាយប្រាក់៖ កីឡាការិនី យ៉ុង លីតា
- មេដាយសំរិទ្ធ៖ កីឡាការិនី ខៀវ ចិន្តារ័ត្ន
វិញ្ញាសាប្រយុទ្ធស្ម័គ្រចិត្តនាទីទម្ងន់-៥០គីឡូក្រាម

- មេដាយមាស៖ កីឡាការិនី ភឿង ស្រីនាង
- មេដាយប្រាក់៖ កីឡាការិនី សុខ សំភាស់
- មេដាយសំរិទ្ធ៖ កីឡាការិនី ប្រាក់ ផងម៉ីអ័រ
វិញ្ញាសាប្រយុទ្ធស្ម័គ្រចិត្តនារីទម្ងន់-៥៥គីឡូក្រាម

- មេដាយមាស៖ កីឡាការិនី នៅ ស្រីពៅ
- មេដាយប្រាក់៖ កីឡាការិនី សុខ ប៊ុនហឿន
- មេដាយសំរិទ្ធ៖ កីឡាការិនី ហន គឹមហៀក
វិញ្ញាសាប្រយុទ្ធស្ម័គ្រចិត្តនារីទម្ងន់-៦០គីឡូក្រាម

- មេដាយមាស៖ កីឡាការិនី ទួន ស្រីពីន
- មេដាយប្រាក់៖ កីឡាការិនី វី ស្រីស្រស់
- មេដាយសំរិទ្ធ៖ កីឡាការិនី Delaunnay Emma Ali
វិញ្ញាសាប្រយុទ្ធស្ម័គ្រចិត្តបុរសទម្ងន់-៦៥គីឡូក្រាម

- មេដាយមាស៖ កីឡាករ ឌឹប ង៉ែត
- មេដាយប្រាក់៖ កីឡាករ វង់ សំអេង
- មេដាយសំរិទ្ធ៖ កីឡាករ ឆៃ រ៉ុង
វិញ្ញាសាប្រយុទ្ធអាជីពបុរសទម្ងន់-៦៥គីឡូក្រាម

- មេដាយមាស៖ កីឡាករ អេ វីរខាំឈីតភូថង
- មេដាយប្រាក់៖ កីឡាករ លឹម សុខលាង
- មេដាយសំរិទ្ធ៖ កីឡាករ រិន សារ័ត្ន
វិញ្ញាសាប្រយុទ្ធស្ម័គ្រចិត្តបុរសទម្ងន់-៥០គីឡូក្រាម

- មេដាយមាស៖ កីឡាករ ណាង សុវណ្ណ
- មេដាយប្រាក់៖ កីឡាករ អោ រិតធានី
- មេដាយសំរិទ្ធ៖ កីឡាករ យ៉ង តាក់
វិញ្ញាសាប្រយុទ្ធស្ម័គ្រចិត្តបុរសទម្ងន់-៦០គីឡូក្រាម

- មេដាយមាស៖ កីឡាករ ផេង សុបញ្ញា
- មេដាយប្រាក់៖ កីឡាករ អូន ស៊ីនួន
- មេដាយសំរិទ្ធ៖ កីឡាករ ម៉ាង សាម៉េត
វិញ្ញាសាប្រយុទ្ធស្ម័គ្រចិត្តបុរសទម្ងន់-៧០គីឡូក្រាម

- មេដាយមាស៖ កីឡាករ ជុន ធួន
- មេដាយប្រាក់៖ កីឡាករ ផាន់ គ្រាន់
- មេដាយសំរិទ្ធ៖ កីឡាករ ហាត ភី
វិញ្ញាសាប្រយុទ្ធអាជីពបុរសទម្ងន់-៧៥គីឡូក្រាម

- មេដាយមាស៖ កីឡាករ ឈឿង ល្វៃ
- មេដាយប្រាក់៖ កីឡាករ មាស ម៉ើ
- មេដាយសំរិទ្ធ៖ កីឡាករ សំអឿន សុផា
អត្តពលិកឆ្នើម និងអាជ្ញាកណ្តាលឆ្នើម

- កីឡាការិនីឆ្នើម គង់ម៉ូណា ជេសស៊ីកា ទទួលបានពាន១ និងម៉ូតូ១គ្រឿង
- កីឡាការិនីឆ្នើម ទួន ស្រីពីន ទទួលបានពាន១ និងម៉ូតូ១គ្រឿង
- កីឡាករឆ្នើម គីម ទិត្យសុវឌ្ឍនៈ ទទួលបានពាន១ និងម៉ូតូ១គ្រឿង
- កីឡាករឆ្នើម ផេង សុបញ្ញា ទទួលបានពាន១ និងម៉ូតូ១គ្រឿង
- កីឡាករឆ្នើម ឈឿង ល្វៃ ទទួលបានពាន១ និងម៉ូតូ១គ្រឿង
- ក្រុមសម្តែងឆ្នើម៖ ទទួលបានពាន១ និងម៉ូតូ១គ្រឿង
- អាជ្ញាកណ្តាលឆ្នើម៖ ស៊ិន សំហេង ទទួលបានពាន១ និងម៉ូតូ១គ្រឿង

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


