កីឡា
ពានស្វាយរៀងខាប់ U13 លើកទី១ ចាប់ផ្តើមប្រកួតចុងសប្តាហ៍នេះ
គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ ខេត្តស្វាយរៀង បានរៀបចំការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៣ឆ្នាំ «ស្វាយរៀងខាប់ U13» លើកទី១ ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានជោគជ័យជ័យក្នុងការរៀបចំកម្មវិធីប្រកួតកម្រិតយុវជនជាបន្តបន្ទាប់។

សម្រាប់ ស្វាយរៀងខាប់ U13 លើកទី១ មានក្រុមចំនួន១០មកពីក្រុង-ស្រុកទាំងពី៨ក្នុងខេត្តស្វាយរៀងបានចុះឈ្មោះចូលរួមការប្រកួត។ រូបមន្តនៃការប្រកួតត្រូវបានធ្វើឡើងពីរដំណាក់កាល។ ដំណាក់កាលទី១ ការប្រកួតវិលជុំសន្សំពិន្ទុ ដែលក្រុមទាំង១០ត្រូវប៉ះគ្នា និងដំណាក់កាលទី២ គឺក្រុមមានពិន្ទុខ្ពស់ជាងគេពីលេខ១ ដល់លេខ៤ ត្រូវឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គខ្វែងដើម្បីរកក្រុមឈ្នះឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុនសែន ស្វាយរំពារ និងកីឡដ្ឋានខេត្តស្វាយរៀង។
ក្រុមទាំង១០រួមមាន
- សសយក ក្រុងស្វាយរៀង
- សសយក ស្រុករមាសហែក
- បឋមសិក្សាជ្រៃធំ
- CRS SPORT
- សសយក ស្រុកកំពង់រោទិ៍
- សសយក ស្រុកស្វាយទាប
- BLUE DRAGON
- ព្រះខ័នរាជស្វាយរៀងU13
- យុវជនសាមគ្គី U13
- ធូប្រាឌឺ បាវិត (2Brother Bavet)
ការប្រកួតសប្តាហ៍ដំបូងនេះមានការប្រកួត៤គូគឺជាការជួបគ្នារវាង ក្រុម U13 រមាសហែក ជាមួយ ក្រុម បឋមសិក្សាជ្រៃធំ វេលាម៉ោង៨:៣០នាទីព្រឹក និងក្រុម សសយក ក្រុងស្វាយរៀង ប្រកួតជាមួយ BIUE Dragron វេលាម៉ោង២:៣០នាទី រសៀល។ នៅវេលាម៉ោង៣:៣០នាទី ក្រុមព្រះខ័នរាជស្វាយរៀង U13 ប៉ះ សសយក ស្រុកស្វាយទាប និងក្រុម យុវជនសាមគ្គី U13 ប្រកួតជាមួយ សសយក ស្រុកកំពង់រោទិ៍ វេលាម៉ោង៤:៣០នាទីរសៀល។

គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ខេត្តស្វាយរៀង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង តែងជារៀបចំកម្មវិធីបាល់ទាត់ជាច្រើនកម្រិតនៅក្នុងខេត្តស្វាយរៀងមានដូច ស្វាយរៀងខាប់អាយុ១៥ឆ្នាំ ស្វាយរៀងខាប់អាយុ១៨ឆ្នាំ ស្វាយរៀងខាប់ (មនុស្សពេញវ័យ) ស្វាយរៀងខាប់ផ្នែកនារី និងស្វាយរៀងស៊ុបភើខាប់ជាដើម។

ការរៀបចំកម្មវិធីប្រកួតជាបន្តបន្ទាប់បែបនេះគឺជាការផ្តល់ឱកាសឲ្យយុវជនទូទាំងខេត្តបានបង្ហាញសមត្ថភាព និងអភិវឌ្ឍខ្លួនឲ្យក្លាយជាកីឡាករ កីឡាការិនីបាល់ទាត់អាជីព។ ទាំងនេះជាការបន្ថែមទៅលើអ្វីដែលអ្នកគាំទ្របានឃើញច្បាស់ហើយគឺ ព្រះខ័នរាជស្វាយរៀងជាក្លិបបាល់ទាត់អាជីពដ៏ធំនៅកម្ពុជា។ ក្លិបនេះក៏មានសាលាបាល់ទាត់ខេត្តស្វាយរៀង និងការបណ្តុះបណ្តាលថ្នាលយុវជនស្តង់ដាកម្រិតអន្តរជាតិ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


