កីឡា
ស្វិតស្វាញខ្លាំង! ៣គូស្មើ ស្វាយរៀងខាប់ U13 សប្តាហ៍ទី១
ការប្រកួត«ពានរង្វាន់បាល់ទាត់ ស្វាយរៀងខាប់ អាយុក្រោម១៣ឆ្នាំ) លើកទី១ ឆ្នាំ២០២៤» សប្តាហ៍ទី១ កាលពីថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា បង្ហាញឲ្យឃើញពីការប្រកួតប្រជែងគ្នាស្វិតស្វាញខ្លាំង។

ការប្រកួតចំនួន៤គូនៅទីលានវិទ្យាល័យ ហ៊ុនសែន ស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានបញ្ចប់ទៅដោយលទ្ធផលតឹងតែងខ្លាំង។ ថ្វីបើជាយុវជនអាយុទើប១៣ឆ្នាំ ប៉ុន្តែក្រុមនីមួយៗមានប្រព័ន្ធការពាររឹងមាំដូចគ្នាពោលគឺមិនងាយទម្លាយសំណាញ់ទីគ្នាស្រួលៗឡើយ។
ការប្រកួតវេលាម៉ោង៨:៣០នាទីព្រឹក ក្រុម U13 រមាសហែក និង ក្រុមបឋមសិក្សាជ្រៃធំ បានចែកគ្នា១ពិន្ទុម្នាក់ បន្ទាប់ពីលទ្ធផលស្មើគ្នា ១-១។ វេលាម៉ោង២:៣០នាទីរសៀល ក្រុមសសយក ក្រុងស្វាយរៀង បានក្លាយជាក្រុមតែមួយគត់ដែលបានចាញ់ក្នុងថ្ងៃបើកឆាក បន្ទាប់ពីត្រូវបាន U13 Blue Dragon លត់ដោយលទ្ធផល ៤-០។

ចំណែកវេលាម៉ោង៣:៣០នាទីរសៀល ក្រុម U13 ព្រះខ័នរាជស្វាយរៀង ទទួលបាន១ពិន្ទុពីលទ្ធផលស្មើ ២-២ ជាមួយក្រុម ស្រុកស្វាយទាប ហើយគូចុងក្រោយក៏ស្មើគ្នាទៀតគឺ យុវជនសាមគ្គី និង សសយក ស្រុកកំពង់រោទិ៍បានបញ្ចប់ដោយលទ្ធផល ១-១។
សូមបញ្ជាក់ថា នេះជាលទ្ធផលក្នុងសប្តាហ៍ទី១ វគ្គវិលជុំសន្សំពិន្ទុ ពានរង្វាន់ស្វាយរៀងខាប់អាយុ១៣ឆ្នាំ។ បន្ទាប់ពីចប់វគ្គវិលជុំសន្សំពិន្ទុ ក្រុមកំពូលទាំង៤នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ៕








អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


