កីឡា
Ngapeth ជាកីឡាករបាល់ទះឈរលេខ១ក្នុងឆ្នាំ២០២៤
កីឡាករបាល់ទះ Earvin N’Gapeth បានហក់ឡើងមកឈរនៅលេខ១ ក្នុងនាមជាកីឡាករបាល់ទះរកពិន្ទុបានច្រើនបំផុតក្នុងឆ្នាំ២០២៤។

ក្រោយសម្រេចបានសមិទ្ធផលជាច្រើនជាមួយក្លិបអាជីព និងជម្រើសជាតិបារាំង ព្រមទាំងការបង្ហាញសមត្ថភាពល្អនៅលើទីលានបានជួយឲ្យកីឡាករបារាំងវ័យ៣៣ឆ្នាំ Earvin N’Gapeth ឈរចំណាត់ថ្នាក់លេខ១ ក្នុងនាមជាកីឡាករបាល់ទះរកពិន្ទុបានច្រើនបំផុតប្រចាំឆ្នាំ២០២៤។ រូបគេរកបានពិន្ទុសរុប៩៣៣.០០០ពិន្ទុ ក្រោយទម្លាក់មិត្តរួមជាតិ Jean Patry ឲ្យធ្លាក់មកលេខ២ ដែលរកបាន៨៧៥.០០០ពិន្ទុ។
ពិន្ទុសរុប៩៣៣.០០០ពិន្ទុ របស់កីឡាករ Earvin N’Gapeth រកបានពីការជួយក្លិបអាជីព និងជម្រើសជាតិ។ ក្នុងនោះរូបគេរកបាន៣៦៣.០០០ពិន្ទុ ពីការឈ្នះពានរង្វាន់ជាក្រុម និងការឈ្នះពានរង្វាន់ឯកត្តជនរកបាន៥៧០.០០០ពិន្ទុ។

កីឡាករ Earvin N’Gapeth សម្រេចបានសមិទ្ធផលក្នុងឆ្នាំ២០២៤មានដូចជា ឈ្នះជើងឯកពិភពលោក Volleyball Nation League និងឈ្នះមេដាយមាសកីឡាអូឡាំពិកទីក្រុងប៉ារីស ជាមួយក្រុមជម្រើសជាតិបារាំងនិងជួយឲ្យក្លិប Jakarta Presisi ឈ្នះមេដាយសំរិទ្ធក្នុងព្រឹត្តិកាណ៍ Asian Club Championship។
បើនិយាយពីពានរង្វាន់ឯកត្តជន កីឡាករ Earvin N’Gapeth បានឈ្នះពានកីឡាករឆ្នើម និងពានអ្នកវាយផ្ដាច់ល្អក្នុងកីឡាអូឡាំពិកឆ្នាំ២០២៤។ រូបគេបានឈ្នះពានរង្វាន់វាយសេវ៉ាល្អបំផុតក្នុងព្រឹត្តិការណ៍ Turkish Cup។

តារាងចំណាត់កីឡាករបាល់ទះរៀបចំដោយ Volleyballbox គឺផ្ដោតទៅលើសមិទ្ធផលដែលកីឡាករសម្រេចបានទាំងក្លិប និងជម្រើសជាតិ ដែលកម្មវិធីចំណាត់ថ្នាក់បានរៀបចំតាំងពីឆ្នាំ២០១៩៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


