កីឡា
ម៉ោង៤ថ្ងៃនេះ ក្រុមនារី Esports កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី វគ្គ៦ក្រុមចុងក្រោយ ជើងឯកពិភពលោក
ក្រុមកីឡាការិនីអេឡិចត្រូនិកជម្រើសជាតិកម្ពុជាបានឡើងទៅកាន់វគ្គ៦ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកលើកទី១៦ (16th World Esports Championship 2024) វិញ្ញាសា Mobile Legends: Bang Bang បន្ទាប់ពីធ្វើបានយ៉ាងល្អក្នុងវគ្គសន្សំពិន្ទុក្នុងពូលB នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ក្រុមនារីកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ២ក្នុងពូល B បន្ទាប់ពីធ្វើបានល្អក្នុងវគ្គសន្សំពិន្ទុ។ ពួកគេបានយកឈ្នះ៤ប្រកួតជាប់គ្នាលើក្រុមជម្រើសជាតិនារី កូឡុំប៊ី អាហ្សង់ទីន ម៉ុងហ្គោលី នេប៉ាល់ ប៉ុន្តែចុងក្រោយចាញ់ អ៊ុយក្រែន។
បញ្ចប់នៅចំណាត់ថ្នាក់លេខ២នេះ ក្រុមនារីកម្ពុជាបានឡើងទៅកាន់វគ្គ៦ក្រុមចុងក្រោយ ស្ថិតនៅ Upper Bracket ដែលត្រូវប៉ះលេខ១ក្នុងពូល A គឺឥណ្ឌូណេស៊ី ខណៈអ៊ុយក្រែនដែលជាក្រុមលេខ១ក្នុងពូល B ត្រូវប៉ះ អេហ្ស៊ីប ដែលជាក្រុមលេខ២ក្នុងពូល A។

ជាមួយគ្នានេះ ក្រុមលេខ៣ក្នុងពូលទាំងពីរក៏មិនទាន់អស់ឱកាសដែរដោយពួកគេត្រូវធ្លាក់ទៅកម្រិត Lower Bracket គឺលេខ៣ពូល B នេប៉ាល់ និងលេខ៣ពូល A ម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត។
តាមរូបមន្តនៃការប្រកួត ក្រុមណាចាញ់នៅ Upper Bracket ត្រូវធ្លាក់មកជួបក្រុម Lower Bracket ខណៈក្រុមចំនួន២ដែលឈ្នះនៅវគ្គ Upper Bracket ត្រូវប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

និយាយដោយឡែក ក្រុមនារីកម្ពុជាទោះបីជាចាញ់ឥណ្ឌូណេស៊ី ក៏មិនទាន់អស់ឱកាសដែរដោយត្រូវធ្លាក់មកប៉ះ នេប៉ាល់ ឬ អារ៉ាប៊ីសាអ៊ូឌីត នៅកម្រិត Lower Bracket។
ការប្រកួតរវាងក្រុមនារីកម្ពុជា និង ឥណ្ឌូណេស៊ី នឹងធ្វើនៅវេលាម៉ោង៤រសៀល ថ្ងៃទីចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ប្រាក់រង្វាន់ ក្រុមជើងឯកទទួលបាន៥ម៉ឺនដុល្លារ ក្រុមលេខ២ទទួលបាន២.៥ម៉ឺនដុល្លារ និងក្រុមលេខ៣ទទួលបាន១.៥ម៉ឺនដុល្លារ ខណៈក្រុមចំណាត់ថ្នាក់លេខ៤ដល់លេខ១៦ក៏ទទួលបានប្រាក់រង្វាន់ដែរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


