កីឡា
ភ្នាក់ងាររបស់ Neymar ច្រានចោលព័ត៌មានពីការចូលរួមក្លិប Santos
ភ្នាក់ងាររបស់ខ្សែប្រយុទ្ធប្រេសុីល Neymar បានបដិសេធព័ត៌មានដែលបានលើកឡើងពីក្លិប Al-Hilal បញ្ចប់កិច្ចសន្យារបស់ខ្សែប្រយុទ្ធរូបនេះ ហើយយល់ព្រមទៅចូលរួមជាមួយក្លិប Santos វិញ។

ពាក្យចចាមអារ៉ាមបានកើតមានឡើងកាលពីថ្ងៃអាទិត្យជុំវិញក្លិប Santos បានសម្រេចនាំយក Neymar ទៅលេងនៅក្លិបកំណើតវិញ បន្ទាប់ពីបានចាកចេញអស់រយៈពេលជាង១០ឆ្នាំ។ កីឡាករត្រូវបានញាំញីដោយរបួសចាប់តាំងពីចូលរួមជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal។ ទោះបីជាយ៉ាងណា ភ្នាក់ងាររបស់ Neymar លោក Zahavi បានអះអាងថា ពាក្យចចាមអារ៉ាមថ្មីៗនេះមិនមែនជាការពិតទេ។
លោក Zahavi បាននិយាយថា ៖«មិនមានការពិភាក្សាណាមួយសម្រាប់ Neymar ជុំវិញការចាកចេញពីក្លិប Al-Hilal ឡើយ។ គាត់ស្ថិតនៅក្រោមកិច្ចសន្យា ហើយរីករាយណាស់នៅទីនោះ»។

រឿងនេះមិនទាន់ឈានដល់ការសន្និដ្ឋានណាមួយច្បាស់លាស់នៅឡើយទេ។ ចំណែក Neymar នៅតែមិនអាចលេងឲ្យក្លិប Al-Hilal ដោយសាររបួសសរសៃពួរជាថ្មីម្ដងទៀត៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


