កីឡា
តារាយូធូប Jake Paul ត្រូវការពេល៦ឆ្នាំទៀតដើម្បីក្លាយជាជើងឯកពិភពលោក
លោក Jake Paul ដែលមនុស្សភាគច្រើនស្គាល់ជាតារា YouTuber ល្បីល្បាញមួយរូបបានអភិវឌ្ឍខ្លួនក្លាយជាអ្នកប្រដាល់ ហើយបានចិញ្ចឹមចង់ក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកកម្រិតអាជីពថែមទៀតផង។
Jake Paul បានបង្កភាពភ្ញាក់ផ្អើល ក្រោយទទួលបានជ័យជំនះលើអតីតកំពូលអ្នកប្រដាល់ទម្ងន់ធ្ងន់ Mike Tyson កាលពីសប្តាហ៍មុន។ ការប្រកួតនោះចៅក្រមបានដាក់ពិន្ទុក្នុងការប្រកួត ៨០-៧២, ៧៩-៧៣ និង ៧៩-៧៣ សម្រេចឲ្យតារា YouTuber វ័យ២៧ឆ្នាំឈ្នះជាឯកច្ឆន្ទ។ ក្រោយបញ្ចប់ការប្រកួត Paul បានបង្ហាញមហិច្ឆតាក្នុងការអភិវឌ្ឍខ្លួនក្លាយជាអ្នកប្រដាល់សកលអាជីព ហើយអាចនឹងគ្រងខ្សែក្រវាត់ពិភពលោកក្នុងរយៈពេលនាប៉ុន្មានឆ្នាំខាងមុខ។
លោក Jake Paul បាននិយាយថា ៖«ខ្ញុំបានហាត់កីឡានេះ៤ឆ្នាំហើយ ហើយខ្ញុំសកម្មខ្លាំង។ ប្រសិនបើអ្នករាល់គ្នាចង់មើលការប្រកួតទៀត សូមទុកពេលឲ្យខ្ញុំពីរទៅបីខែទៀត។ ខ្ញុំនឹងសម្រេចអ្វីៗបានច្រើនជាងនេះ។ ខ្ញុំជឿថាខ្ញុំអាចក្លាយជាម្ចាស់ជើងឯកពិភពលោកក្នុងរយៈពេល៦ឆ្នាំខាងមុខ»។
ការប្រកួតជាមួយលោក Mike Tyson បានធ្វើឲ្យម្ចាស់ខ្សែក្រវាត់ពិភពលោករបស់អង់គ្លេសគឺកីឡាករ Daniel Dubois ចាប់អារម្មណ៍ចង់ណាត់តារាយូធូប Jake Paul ឡើងសង្វៀនផ្លូវការដើម្បីដណ្ដើមខ្សែក្រវាត់ពិភពលោក។
លោក Jake Paul បានឆ្លើយតបថា ៖«បុរសម្នាក់បានឡើងសង្វៀនរយៈពេល១២ឆ្នាំ ប្រកួតជាង១០០ដង ចាប់ផ្តើមតាំងការប្រកួតស្ម័គ្រចិត្ត រហូតក្លាយជាកីឡាករអាជីព បែរជាចង់វាយជាមួយខ្ញុំដែលមិនមែនជាកីឡាករអាជីព»។
ទោះបីជាយ៉ាងណា ចិត្តជាកូនប្រុស Jake Paul ក៏មិនខ្លាចដែរ។ លោកហ៊ានទទួលយកសំណើររបស់ Daniel Dubois ប៉ុន្តែត្រូវការពេលវេលាបន្ថែមទៀតក្នុងការត្រៀមខ្លួន។ កីឡាករ Dubois ជាម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ធ្ងន់ IBF៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


