កីឡា
រុស្ស៊ីអាចចូលរួមកីឡាសាកលវិញ ក្រោយការបោះឆ្នោតប្រធាន IOC ថ្មី
ប្រធានសហព័ន្ធកីឡាវាយកូនបាល់របស់ប្រទេសរុស្ស៊ី លោក Shamil Tarpishchev បាននិយាយនៅក្នុងក្រុមប្រឹក្សាវប្បធម៌រាងកាយ និងកីឡាពីប្រទេសរុស្សីអាចមានឱកាសវិលត្រឡប់ទៅកាន់ការប្រកួតអន្តរជាតិវិញ បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ជ្រើសរើសប្រធានថ្មីរបស់ខ្លួន។
«បញ្ហានៃការចូលរួមរបស់អត្តពលិករបស់យើងនៅក្នុងព្រឹត្តិការណ៍កីឡាទាំងអស់ទាមទារឱ្យមានការពិចារណាដាច់ដោយឡែកពីគ្នា។ ប្រធានបទនេះសមនឹងទទួលបានរបាយការណ៍របស់ខ្លួន ហើយយើងចាំបាច់ត្រូវដោះស្រាយបញ្ហានេះដាច់ដោយឡែកពីគ្នា»។ លោក Tarpishchev បាននិយាយលើសារព័ត៌មាន TASS។
នៅខែតុលា ឆ្នាំ២០២៣ ក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC បានព្យួរគណៈកម្មាធិការអូឡាំពិករបស់ប្រទេសរុស្ស៊ីសម្រាប់ការរំលោភលើធម្មនុញ្ញអូឡាំពិក។
ជាលទ្ធផល អត្តពលិករុស្ស៊ីមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្រោមទង់ជាតិរបស់ពួកគេក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំនេះទេ ហើយរួមជាមួយអត្តពលិកបេឡារុស្ស អាចចូលរួមបានតែអត្តពលិកអព្យាក្រឹតឯកត្តជនតាមរយៈការអញ្ជើញពី IOC ប៉ុណ្ណោះ។ អត្តពលិកមកពីប្រទេសទាំងពីរដែលគាំទ្រសង្គ្រាមនៅអ៊ុយក្រែនក៏មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតដែរ។
អាណត្តិទាំងនេះត្រូវបានធ្វើឡើងជាមួយប្រមុខ IOC លោក Thomas Bach ជាប្រធាន។ លោក Bach គ្រោងនឹងលាលែងពីតំណែងប្រធាន បន្ទាប់ពីមេដឹកនាំថ្មីត្រូវបានបោះឆ្នោតជ្រើសរើសនៅខែមីនា ក្នុងកិច្ចប្រជុំ IOC នៅប្រទេសក្រិក។ ទោះជាយ៉ាងណាក៏ដោយ សមាជិកក្រុមប្រឹក្សាប្រតិបត្តិជាច្រើននឹងនៅដដែល រួមទាំងអនុប្រធានទាំងបួនរបស់អង្គការផងដែរ ដែលស្ថិតក្នុងអាណត្តិរយៈពេលបួនឆ្នាំរបស់ពួកគេ។
នោះអាចនឹងផ្លាស់ប្តូរ ប្រសិនបើបេក្ខជនប្រធាន Juan Antonio Samaranch Jr ឈ្នះការបោះឆ្នោត។ អនុប្រធាន IOC បច្ចុប្បន្នរូបនេះអាចជាសម្ព័ន្ធមិត្តដែលរុស្ស៊ីត្រូវការ ខណៈលោកក៏ចង់ឱ្យមានការស្តារឡើងវិញ។ លោក Samaranch បាននិយាយនៅក្នុងសន្និសីទមួយនៅទីក្រុង Budapest ថា ៖«អង្គការត្រូវតែប្រឹងប្រែង ដើម្បីយករុស្ស៊ីមកវិញ»។
ទោះយ៉ាងណា បេក្ខភាពដទៃទៀតដូចជា លោក Sebastian Coe មិនបន្ទរតាមអារម្មណ៍របស់ លោក Samaranch ទេ។ ប្រធានសហព័ន្ធកីឡាអត្តពលកម្មពិភពលោករូបនេះបានឈរឈ្មោះ នៅឆ្នាំ២០២២ ហើយក៏ជាអ្នកដែលផ្លាស់ប្តូរឈានទៅដកអត្តពលិករុស្ស៊ី និងបេឡារុស្ស ចេញពីព្រឹត្តិការណ៍ដែលរៀបចំដោយសហព័ន្ធរបស់លោកផងដែរ។
រុស្ស៊ីនឹងត្រូវរង់ចាំពីរបីខែទៀត ដើម្បីមើលថាតើប្រធានបន្ទាប់នឹងនាំពួកគេទៅជាសម្ព័ន្ធមិត្ត ឬសត្រូវ។ ការបោះឆ្នោតរបស់ IOC នឹងប្រព្រឹត្តទៅនៅក្នុងសម័យប្រជុំ IOC លើកទី១៤៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងអាថែន៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


