កីឡា
ជាប្រវត្តិសាស្ត្រដំបូង! នារីកម្ពុជា លត់ ទីម័រខាងកើត៣គ្រាប់ ឡើងវគ្គផ្តាច់ព្រ័ត្រ ASEAN Women’s Cup 2024
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ASEAN Women’s Cup 2024 បន្ទាប់ពីបានយកឈ្នះ ក្រុមនារីទីម័រខាងកើត ដោយលទ្ធផល ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គ្រាប់បាល់ទី១រកបានដោយកីឡាការិនី សឿន វិផា សម្រាប់ការស៊ុតពិន័យ១១ម៉ែត្រនៅនាទី៣៦ និង២គ្រាប់ទៀតរកបានដោយកីឡាការិនី ពឿន គន្ធា នៅនាទី៧៤ និងនាទី៩០តាមរយៈការស៊ុតយ៉ាងស្អាតទាំងពីរគ្រាប់។

តាមរយៈជ័យជម្នះនេះ ក្រុមនារីកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូង ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ ASEAN Women’s Cup បន្ទាប់ពីបង្កើតកំណត់ត្រាម្តងហើយក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

អ្វីដែលកាន់តែពិសេស ក្រុមនារីកម្ពុជាបានធានាកៅអីដោយស្វ័យប្រវត្តិឈានទៅពានរង្វាន់នារីលំដាប់ទី១ប្រចាំតំបន់អាស៊ានគឺ ASEAN Women’s Championship ដែលមានក្រុមខ្លាំង ហ្វីលីពីន ថៃ និង វៀតណាម កំពុងរង់ចាំនៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា ពានរង្វាន់ ASEAN Women’s Cup 2024 នឹងជ្រើសរើសយក៣ក្រុមគឺលេខ១ លេខ២ និងលេខ៣ ឡើងទៅកាន់ពានរង្វាន់ ASEAN Women’s Championship។ ជាក់ស្តែង ក្រុមនារីកម្ពុជាឡើងវគ្គផ្តាច់ព្រ័ត្រគឺមានន័យថា បើឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ ទទួលបានលេខ១ ឬបើចាញ់ទទួលបានចំណាត់ថ្នាក់លេខ២៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


