កីឡា
អ្នកប៉ះសេ ប៊ន ណារិទ្ធ បង្ហាញក្រុម៦ជាឧបសគ្គធំក្នុងពានសម្ដេចក្រឡាហោម ស ខេង
នេះជាទីមួយរបស់កីឡាករប៉ះសេ ប៊ន ណារិទ្ធ ក្នុងការចូលរួមប្រកួតពានពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤ ហើយរូបគេបានសម្លឹងឃើញក្រុម៦ដែលជាឧបសគ្គធំសម្រាប់ក្រុមក្រសួងមហាផ្ទៃរបស់ខ្លួន។

អ្នកប៉ះសេ ប៊ន ណារិទ្ធ មិនបានចូលរួមប្រកួតទេ ដោយពានរង្វាន់នេះមិនអនុញ្ញាតឲ្យកីឡាករកម្រិតខ្ពស់ក្នុងការប្រកួត២លើកកន្លងមក។ ទោះបីជាយ៉ាងណា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានកែប្រែលក្ខខណ្ឌមួយចំនួនដែលអនុញ្ញាតឲ្យកីឡាករកម្រិត A បានលេង២នាក់ក្នុង១ក្រុម និងកីឡាករបរទេស១នាក់។ ការកំណត់លក្ខខណ្ឌថ្មីនេះបានផ្តល់ឲ្យ ប៊ន ណារិទ្ធ អាចលេងបានក្នុងនាមជាកីឡាកររបស់សមាគមបាល់ទះក្រសួងមហាផ្ទៃ។
ប៊ន ណារិទ្ធ បានមើលថា ការប្រកួតឆ្នាំនេះកាន់តែតានតឹងជាឆ្នាំមុន ដោយសារក្រុមចូលរួមច្រើន។ ជាពិសេសក្រុមទាំងអស់សុទ្ធតែត្រៀមខ្លួនបានល្អ។ រូបគេសម្លឹងឃើញក្រុមចំនួន៦ដែលជាឧបសគ្គធំសម្រាប់សមាគមបាល់ទះក្រសួងមហាផ្ទៃ ក្នុងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣។

កីឡាករ ប៊ន ណារិទ្ធ បានប្រាប់«កម្ពុជាថ្មី»ថា ៖«ក្រុមបាល់ទះស្នងការដ្នាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋានអង្គរក្ស, កងពលធំអន្ដរាគមន៍លេខ៣, ស្នងការដ្ឋាននគរបាលខេត្តតាកែវ, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងក្រុមខេត្តស្វាយរៀង សុទ្ធតែមានកីឡាករខ្ចីជើងពីក្រុមជម្រើសជាតិ ហើយក៏មានកីឡាករបរទេសថែមទៀត»។
ក្នុងវគ្គសន្សំពិន្ទុ សមាគមបាល់ទះក្រសួងមហាផ្ទៃ ស្ថិតក្នុងពូល E ជាមួយក្លិបស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហុន និងក្លិបបាល់ទះអាចារ្យលាក់ខេត្តកំពង់ធំ។

កីឡាករ ប៊ន ណារិទ្ធ បានបន្ថែមថា ៖«សម្រាប់គោលដៅរបស់ក្រុមក្រសួងមហាផ្ទៃគឺរក្សាតំណែងជើងឯកឆ្នាំចាស់។ ឆ្នាំនេះមានក្រុមចូលរួមដល់៣១ក្រុមគឺច្រើនខ្លាំងមែនទែន ហើយក្រុមនីមួយៗមានកីឡាករល្អៗ»៕



អត្ថបទ៖ ផា រតនា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


