កីឡា
ថ្ងៃទី១ អត្តពលិកគុនខ្មែរ ឈ្នះ៧ ចាញ់៤ ក្នុងការប្រកួតគុនខ្មែរពិភពលោក
ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ បានបញ្ចប់ថ្ងៃទី១ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ជាលទ្ធផលកីឡាករ កីឡាការិនីគុនខ្មែរ៧នាក់បានឡើងទៅវគ្គបន្ត ហើយអ្នកលេងគុនខ្មែរមួយចំនួនបានធ្លាក់ដែរ។
ថ្ងៃទី២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នឹងមានការប្រកួតជាច្រើនគូដែលមានទាំងកីឡាករ កីឡាការិនីខ្មែរ ប៉ះកីឡាករ កីឡាការិនីបរទេស និងកីឡាករ កីឡាការិនីបរទេសប៉ះកីឡាការិនីបរទេសថែមទៀតផង។
ខាងក្រោមជាលទ្ធផលកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។
- កីឡាករកម្ពុជា ស៊ុន អ៊ូខុង បានឈ្នះកីឡាករឥណ្ឌា Hanieshvin Deenadaya ដោយពិន្ទុ លើវិញ្ញាសាស្ម័គ្រចិត្ត យុវជនទម្ងន់ ៣៥គីឡូក្រាម។
- កីឡាការិនីកម្ពុជា ខេ ខេម៉ា បានចាញ់ពិន្ទុកីឡាការិនីឥណ្ឌា Dhuvaritha Prabhu លើវិញ្ញាសាស្ម័គ្រចិត្តនារីទម្ងន់ ៤៥គីឡូក្រាម។
- កីឡាការិនីកម្ពុជា សៃ ស្រីភា បានចាញ់ពិន្ទុកីឡាការិនីកៀហ្ស៊ីស៊ីស្ថាន Saalyeva Alia លើវិញ្ញាសាស្ម័គ្រចិត្តនារីទម្ងន់ ៤៨គីឡូក្រាម។
- កីឡាករកម្ពុជា ប៉ែន បូរ៉ា បានឈ្នះកីឡាករឥណ្ឌូនេស៊ី Gading Mukti Wibowo ដោយពិន្ទុ លើវិញ្ញាសាបុរសទម្ងន់ ៥៤គីឡូក្រាម។
- កីឡាករកម្ពុជា រិទ្ធ រ័ត្ន បានឈ្នះកីឡាករ កៀហ្ស៊ីស៊ីស្ថាន Kanymetov Ikhtiiar ក្នុងទឹកទី១ លើវិញ្ញាសាបុរសទម្ងន់ ៦៣.៥គីឡូក្រាម។
- កីឡាការិនីកម្ពុជា សំណាង រក្សា បានចាញ់កីឡាការិនីកៀហ្ស៊ីស៊ីស្ថាន Orozbekova Makhabat ក្នុងទឹកទី១ លើវិញ្ញាសាបុរសទម្ងន់ ៧០គីឡូក្រាម។
- កីឡាករកម្ពុជា ប៊យ ព្រីន បានឈ្នះកីឡាកររុស្ស៊ី Asainov Daulet ដោយពិន្ទុ លើវិញ្ញាសា ពាក់ កណ្ដាល អាជីពបុរសទម្ងន់ ៥១គីឡូក្រាម។
- កីឡាករកម្ពុជា ហាត់ ភី បានឈ្នះកីឡាករបារាំង Meaume Pierre ក្នុងទឹកទី៣ លើវិញ្ញាសាពាក់កណ្ដាល អាជីព បុរសទម្ងន់ ៧១គីឡូក្រាម។
- កីឡាករកម្ពុជា ឬទ្ធី ចៅចិត្រ បានចាញ់កីឡាករកាមេរ៉ូន Mbang Fen Eric ដោយពិន្ទុ លើវិញ្ញាសាអាជីពបុរសទម្ងន់ ៦៣.៥គីឡូក្រាម។
- កីឡាករកម្ពុជា គោរមៈ ច័ន្ទរាជ បានឈ្នះកីឡាករមីយ៉ាន់ម៉ា Saw Jonh ដោយពិន្ទុ លើវិញ្ញាសាអាជីពបុរសទម្ងន់ ៥៦គីឡូក្រាម។
- កីឡាករកម្ពុជា ទៀ វណ្ណា បានឈ្នះកីឡាករថៃ Choknamchai Pa Kong Pattaya ក្នុងទឹកទី៣ លើវិញ្ញាសាអាជីពបុរសទម្ងន់ ៦៩គីឡូក្រាម។











អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


