កីឡា
អ្នកប្រដាល់ Stevenson ម្ចាស់ខ្សែក្រវាត់៨ខ្សែប្រកួត៧ឆ្នាំមិនចាញ់
អ្នកប្រដាល់សកលអាមេរិក Shakur Stevenson កំពុងកាន់កាប់កំណត់ត្រាឈ្នះ១០០% ក្នុងការប្រកួតកម្រិតអាជីពគិតចាប់តាំងពីឆ្នាំ២០១៧។
Shakur Stevenson ដែលកើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩៧ បានឈ្នះជើងឯកពិភពលោកក្នុងប្រភេទទម្ងន់៣ផ្សេងគ្នា។ ក្នុងនាមជាអ្នកប្រដាល់ស្ម័គ្រចិត្ត រូបគេបានប្រកួតតំណាងឲ្យសហរដ្ឋអាមេរិកក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ ហើយបានឈ្នះមេដាយប្រាក់១គ្រឿងក្នុងការប្រកួយទម្ងន់ស្រាល បន្ទាប់ពីចាញ់កីឡាករ Robeisy Ramírez របស់ប្រទេសគុយបា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។
ពេលហ្វឹកហាត់នៅ Alexandria កីឡាករ Stevenson ទទួលបានជោគជ័យខ្លាំងនៅកម្រិតយុវជន ដោយបានឈ្នះពានរង្វាន់ AIBA Youth World Championships ឆ្នាំ២០១៤ និងកីឡាអូឡាំពិកយុវជនរដូវក្តៅឆ្នាំ២០១៤។
នៅឆ្នាំ២០១៧ Stevenson បានចាប់ផ្ដើមការប្រកួតកម្រិតអាជីព តាមរយៈការចុះហត្ថលេខាលើកិច្ចសន្យាផ្សព្វផ្សាយជាមួយស្ថាប័នប្រដាល់ Top Rank។ ក្រោយបង្កើតកំណត់ត្រាឈ្នះ៩ប្រកួតជាប់គ្នា រូបគេទទួលបានឱកាសដើម្បីខ្សែក្រវាត់លើកដំបូង។ ពេលនោះរូបគេយកឈ្នះកីឡាករ Jessie Cris Rosales ដើម្បីគ្រងខ្សែក្រវាត់២គ្រឿងគឺខ្សែក្រវាត់ IBF Inter-Continental និងខ្សែក្រវាត់ WBC Continental Americas featherweight។
ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ Stevenson បានឈ្នះខ្សែក្រវាត់ NABO featherweight ក្រោយឈ្នះកីឡាករ Christopher Diaz។ ក្នុងឆ្នាំដដែលនោះ រូបគេបានឈ្នះខ្សែក្រវាត់ WBO featherweight ក្រោយឈ្នះពិន្ទុកីឡាករ Joet Gonzalez បន្ទាប់ការប្រកួត១២ទឹកពេញ។
រំលងបាន៣ឆ្នាំ កីឡាករ Stevenson បានឈ្នះខ្សែក្រវាត់ WBO interim super featherweight ក្រោយយកឈ្នះកីឡាករ Jeremiah Nakathila និងក្នុងខែតុលា ឆ្នាំ២០២១ អ្នកប្រដាល់អាមេរិករូបនេះបន្ដឈ្នះ ខ្សែក្រវាត់ WBO super featherweight ក្រោយយកឈ្នះកីឡាករ Jamel Herring។ ឆ្នាំ២០២២ រូបគេបានបន្ដឈ្នះខ្សែក្រវាត់ WBC និងខ្សែក្រវាត់ The Ring super featherweight ក្រោយយកឈ្នះកីឡាករ Óscar Valdez។
ឆ្នាំ២០២៣ កីឡាករ Stevenson បានឈ្នះខ្សែក្រវាត់ទី៨ ក្នុងអាជីព ក្រោយយកឈ្នះកីឡាករ Edwin De Los Santos ហើយគ្រងជាម្ចាស់ខ្សែក្រវាត់ WBC lightweight។ គិតត្រឹមចុងឆ្នាំ២០២៤ កីឡាករប្រកួតបាន២២លើក ឈ្នះទាំង២២លើក ផ្ដួលដៃគូឲ្យបោះបង់ការប្រកួតចំនួន១២លើក៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


