កីឡា
កីឡាករគុនខ្មែរ៣រូប នឹងទៅប្រកួតដណ្តើមខ្សែក្រវាត់ ផ្សព្វផ្សាយគុនខ្មែរ នៅម៉ាឡេស៊ី
កីឡាករគុនខ្មែរ៣រូបនឹងទៅប្រកួតដណ្តើមខ្សែក្រវាត់នៅកម្មវិធី RENTAP NIGHT នៅប្រទេសម៉ាឡេស៊ី ដែលរំលេចដោយពាក្យ Kun Khmer ជាផ្នែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ និងជាឱកាសដើម្បីនាំខ្សែក្រវាត់ជូនជាតិ។

កីឡាករ ប៉ុង ប៊ុនឆេង ប្រកួតជាមួយកីឡាករម៉ាឡេស៊ី Farid Seuxda ដើម្បីដណ្តើមខ្សែក្រវាត់ ក្នុងទម្ងន់៥៨គីឡូក្រាម។ អ្នកលេងគុនខ្មែរក្រមុំតែងខ្លួន អ៊ុំ ចំរើន នឹងប្រកួតជាមួយកីឡាករអ៉ីរ៉ង់ Shahoo Gheisarian ដណ្តើមខ្សែក្រវាត់ក្នុងទម្ងន់៧០គីឡូក្រាម និងកីឡាករ ប៉ុង ពិសិដ្ឋ ត្រូវប៉ះកីឡាករម៉ាឡេស៊ី Thina Haran ដើម្បីដណ្តើមខ្សែក្រវាត់ក្នុងទម្ងន់៦០គីឡូក្រាម នៅព្រឹត្តិការណ៍ RENTAP NIGHT នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ទីក្រុងកូឡាឡាំពួ ដែលសហការរៀបចំដោយ ក្រសួងទេសចរណ៍នៃប្រទេសម៉ាឡេស៊ី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺសង្វៀន RENTAP NIGHT រំលេចពាក្យ«គុនខ្មែរ»យ៉ាងច្បាស់ជាភាសាអង់គ្លេស។
គោលបំណងសំខាន់សម្រាប់ពេលអនាគតគឺ សហការជាមួយរាជរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី ក្នុងរៀបចំផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតគុនខ្មែរ និង ផែនការជាបន្តបន្ទាប់ទៀត សម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរ។ នេះជាអ្វីដែលប្រជាពលរដ្ឋកម្ពុជាចង់ឃើញដែលឧបត្ថម្ភផ្តាច់មុខដោយ គ្រុឌ ក្នុងដំណើរការផ្សព្វផ្សាយគុនខ្មែរ នៅប្រទេសម៉ាឡេស៊ី។
តាមការគ្រោងទុក កីឡាករ និងក្រុមគ្រូបង្វឹកនឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៧ ខែធ្នូ ដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


