កីឡា
ធឿន ធារ៉ា ទទួលបានចំណូលមិនក្រោម១០ម៉ឺនដុល្លារក្នុងឆ្នាំ២០២៤
ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងចំណោមកីឡាករទម្ងន់៧២គីឡូក្រាម បន្ទាប់ពីទទួលបានជោគជ័យខ្លាំងក្នុងអាជីពរយៈពេល៣ឆ្នាំចុងក្រោយ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្លាប់បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ក្នុងបទសម្ភាសពិសេសមួយថា រយៈពេល២ឆ្នាំចុងក្រោយ កីឡាករល្បីៗមួយចំនួនទទួលបានតម្លៃខ្លួនកើនឡើងយ៉ាងឆាប់រហ័ស។ ពីមុន ពួកគេទទួលបានតម្លៃខ្លួនចន្លោះពី៣០០ទៅ៤០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែឥឡូវពួកគេទទួលបានចន្លោះពី១០០០ដុល្លារទៅ២០០០ដុល្លារក៏មាន។ ពេលខ្លះ ពួកគេប្រកួតដណ្តើមខ្សែក្រវាត់ដែលមានប្រាក់រង្វាន់ច្រើន និងប្រាក់ឧបត្ថម្ភផ្សេងៗទៀតនោះ គឺអាចទទួលបាន៣០០០ទៅ៥០០០ដុល្លារក្នុងមួយរាត្រី។
បើតាមព័ត៌មានក្រៅផ្លូវការ ធឿន ធារ៉ា ទទួលបានតម្លៃខ្លួនមិនក្រោម២០០០ដុល្លារក្នុងមួយប្រកួត។ លោក អេ ភូថង ជាគ្រូបង្វឹករបស់កីឡាករធ្លាប់បានឲ្យដឹងថា ការចេញទៅប្រកួតនៅក្រៅប្រទេស ធឿន ធារ៉ា ទាល់តែទទួលបានតម្លៃខ្លួនខ្ពស់ជាងនៅក្នុងស្រុកទើបអនុញ្ញាតឲ្យទៅ។ ជាក់ស្តែង ការប្រកួតនៅប្រទេសថៃ ទាល់តែបានតម្លៃខ្លួនចាប់ពី១សែនបាត (ប្រហែល៣០០០ដុល្លារ)ទើបលោកព្រមឲ្យទៅប្រកួត។

ទោះបីជាយ៉ាងណា តម្លៃខ្លួនទាំងការប្រកួតក្នុងស្រុក និងក្រៅប្រទេស អាចមានការប្រែប្រួលតិច ឬច្រើនជាងការកំណត់ គឺអាស្រ័យទៅលើម្ចាស់កម្មវិធី និងដៃគូសហការដែលអាចយោគយល់គ្នា។
បើគិតលើតម្លៃខ្លួនសុទ្ធលើការប្រកួត១៣ដងនៅក្នុងឆ្នាំ២០២៤ សរុបប្រហែលជិត៣ម៉ឺនដុល្លារអាមេរិក បូកនឹងវីឡាមួយខ្នងដែលមានតម្លៃប្រមាណ៧ម៉ឺនដុល្លារ ព្រមទាំងប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀតនោះគឺមិនក្រោម១០ម៉ឺនដុល្លារអាមេរិកឡើយដែល ធឿន ធារ៉ា ទទួលបាន។ នេះមិនទាន់គិតទៅការងារផ្សេងៗដូចជាថតផ្សាយពាណិជ្ជកម្មជាដើម។
ទស្សនាវដ្តីអាមេរិក Forbes បានចាត់ ធឿន ធារ៉ា ចូលក្នុងបញ្ជី «30 Under 30 Asia Class of 2024»ប្រចាំតំបន់អាស៊ីដែលផ្តោតលើសហគ្រិនជោគជ័យ បុគ្គលមានឥទ្ធិពល និងបុគ្គលមានវឌ្ឍភាពក្នុងអាជីពឈានដល់កម្រិតកំពូល។

ស្ថិតិប្រកួតមិនចាញ់ក្នុងឆ្នាំ២០២៤
- ឈ្នះកឡាករចិន Jiao Zhou ទឹកទី១ នៅថ្ងៃទី១៩ ខែមករា
- ឈ្នះកីឡាករកូរ៉េ Kim Hyunjun ទឹកទី១ នៅថ្ងៃទី១៣ ខែមីនា
- ឈ្នះកីឡាករបេឡារុស្ស Pavel Grishanovich ដោយពិន្ទុ នៅថ្ងៃទ១៤ ខែមីនា
- ឈ្នះកីឡាករអ៊ុយក្រែន Nikita Gerasismovich ដោយពិន្ទុ ថ្ងៃទី៣១ ខែមីនា ការពារខ្សែក្រវាត់
- ឈ្នះកីឡាកររុស្ស៊ី Podgornov Andreii ទឹកទី១ នៅថ្ងៃទី១៣ ខែមេសា ទទួលបានខ្សែក្រវាត់
- ឈ្នះកីឡាករចិន Ji Long Theng ទឹកទី១ នៅថ្ងៃទី១៥ ខែឧសភា
- ឈ្នះកីឡាករអេស្ប៉ាញ Alexander Skvortosv ទឹកទី៣ ថ្ងៃទ១៦ ខែមិថុនា ទទួលបានខ្សែក្រវាត់
- ឈ្នះកីឡាករចិន Yue Shuai ទឹកទី៣ សម្រាប់ការប្រកួត ឃីកបុកស៊ីង ថ្ងៃទី២១ ខែកក្កដា
- ឈ្នះកីឡាករអេស្ប៉ាញ Edye Ruiz ទឹកទី២ នៅថ្ងៃទី១៥ ខែសីហា ទទួលបានខ្សែក្រវាត់
- ឈ្នះកីឡាករប្រេស៊ីល Victor Teixeira ទឹកទី៣ ថ្ងៃទី៨ ខែកញ្ញា នៅកូរ៉េខាងត្បូង
- ឈ្នះកីឡាករប្រេស៊ីល បារាំង និងអូស្ត្រាលី នៅថ្ងៃទី១៥ ខែកញ្ញា ទទួលបានខ្សែក្រវាត់ 8 Men Tournament
- ឈ្នះកីឡាករចិន Zeng Donghui ទឹកទី១ ថ្ងៃទី៤ ខែតុលា
- ឈ្នះកីឡាករម៉ុងហ្គោលី Namuung Erel ទឹកទី២ នៅថ្ងៃទី១៥ ខែធ្នូ
អត្ថបទ៖ ធឿន ធារ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


