កីឡា
ម៉ោង៦ល្ងាចនេះ ព្រះខ័នរាជស្វាយរៀង ប៉ះ Thanh Hoa ជាក្រុមកំពុងខ្លាំងរដូវកាលនេះ
ក្រុម Dong A Thanh Hoa FC នឹងត្រូវបើកទ្វារកីឡដ្ឋាន Thanh Hoa ទទួលក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ក្នុងវគ្គសន្សំពិន្ទុ ពានរង្វាន់ ASEAN Club Championship ឆ្នាំ២០២៤-២៥ វេលាម៉ោង៦ល្ងាចនេះ។

ក្រុមម្ចាស់ផ្ទះវៀតណាម Dong A Thanh Hoa FC កំពុងឡើងជើងខ្លាំងក្នុងរដូវកាលនេះ ក្រោយធ្វើបានយ៉ាងល្អ ទាំងការប្រកួតពានរង្វាន់ក្នុងស្រុក និងពានរង្វាន់អន្ដរជាតិ។ ការប្រកួតលីគកំពូលប្រទេសវៀតណាម V. League 1 ពួកគេកំពុងឈរនៅលេខ១ បន្ទាប់ពីប្រកួត១១លើក ឈ្នះ៦ ស្មើ៤ និងចាញ់១ មាន២២ពិន្ទុ។ សម្រាប់ពានរង្វាន់ ASEAN Club Championship ក្រុមមួយនេះមិនទាន់ស្គាល់បរាជ័យឡើយ ហើយកំពុងឈរលេខ២ ក្រោយប្រកួត៣លើក បន្ទាប់ពីឈ្នះឈ្នះ១ និងស្មើ២ មាន៥ពិន្ទុ ហើយក៏ជាក្រុមដែលមានភាគច្រើនឡើងទៅជុំបន្ទាប់។
ក្រុម Dong A Thanh Hoa FC មានកីឡាករបរទេស៦នាក់ ក្នុងនោះមានកីឡាករកូរ៉េខាងត្បូង១នាក់ និងកីឡាករប្រេសុីល៥នាក់។ កីឡាករដ៏គ្រោះថ្នាក់របស់ពួកគេគឺកីឡាករខ្សែបម្រើប្រេសុីល Luiz Antônio ដែលតែងរកគ្រាប់បាល់ គិតមកទល់ពេលនេះរូបគេរកបាន៤គ្រាប់ ក្នុងការប្រកួតលីគកំពូលប្រទេសវៀតណាម និងរកបាន២គ្រាប់ ក្នុងការប្រកួតពានរង្វាន់ ASEAN Club Championship។

ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ក៏មិនធម្មតាដែរក្នុងរដូវកាលនេះ។ ពួកគេបន្ដធ្វើបានយ៉ាងល្អ ដោយកំពុងឈរនៅលេខ២ ក្នុងការប្រកួតលីគកំពូលកម្ពុជា បន្ទាប់ពីប្រកួត១៦លើក ឈ្នះ១៣ ស្មើ១ និងចាញ់២ មាន៤០ពិន្ទុ។ ក្នុងពានរង្វាន់ ASEAN Club Championship ពួកគេកំពុងឈរលេខ៥ បន្ទាប់ពីឈ្នះ១ និងចាញ់២ មាន៣ពិន្ទុ។
ក្រុមព្រះខ័នរាជស្វាយរៀងមានកីឡាករបរទេស៦នាក់ ក្នុងនោះមានកីឡាករឡាវ១នាក់, កីឡាករប្រេសុីល៣នាក់ និងកីឡាករជប៉ុន២នាក់។ កម្លាំងសំខាន់ក្នុងក្រុមដូចជាខ្សែប្រយុទ្ធ Pablo និងខ្សែបម្រើកណ្ដាលជនជាតិជប៉ុន Ryo Fuji កំពុងមានស្ថានភាពល្អប្រសើរឡើងវិញ ក្រោយជួបបញ្ហារបួស។ ការប្រកួត៥លើកចុងក្រោយរបស់ក្រុមទាំង២ក្នុងនោះក្រុម Thanh Hoa ស្មើ៣ និង ឈ្នះ២ ខណៈព្រះខ័នរាជស្វាយរៀង ឈ្នះ៤ និងចាញ់១៕

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ២ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន