កីឡា
ក្មេងប្រុសម្នាក់ត្រូវបានចាប់ខ្លួនក្រោយសង្ស័យផ្ញើសារគំរាមភរិយា Havertz
ប៉ូលីសនៅភាគខាងកើតប្រទេសអង់គ្លេស បានចាប់ខ្លួនក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ ក្រោយសង្ស័យពីការផ្ញើសារគម្រាមទៅអ្នកនាង Sophia Havertz ដែលជាភរិយារបស់កីឡាករ Kai Havertz របស់ក្រុម Arsenal។

កម្លាំងប៉ូលីស Hertfordshire Constabulary បានបញ្ជាក់កាលពីថ្ងៃអង្គារថា ក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់មកពី St Albans ត្រូវបានចាប់ខ្លួនពីបទសង្ស័យផ្ញើសារគំរាមកំហែងភរិយា Havertz។ សារនោះត្រូវបានអ្នកនាង Sophia Havertz បានចែករំលែករូបថតអេក្រង់ (Screenshots) ដែលប្រមាថលើនាងតាមបណ្តាញសង្គម Instagram។
ការរំលោភបំពាននេះបានកើតឡើង បន្ទាប់ពីក្រុម Arsenal ចាញ់ក្រុម Manchester United ក្នុងការប្រកួត FA Cup ជាការប្រកួតដែលកីឡាករ Kai Havertz ស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រមិនចូល ក្នុងការប្រកួតនៅកីឡដ្ឋាន Emirates កាលពីថ្ងៃទី១២ ខែមករា។

ការចូលរួមរបស់ប៉ូលីសបានកើតឡើងបន្ទាប់ពី Arsenal ទទួលបានជំនួយពីក្រុមហ៊ុនបច្ចេកវិទ្យាទិន្នន័យ Signify ដើម្បីកំណត់អត្តសញ្ញាណជននៅពីក្រោយការផ្ញើសារបំពាននេះ។ ជនសង្ស័យត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈការស៊ើបអង្កេតបន្ត។
ការស៊ើបអង្កេតរឿងនេះកំពុងបន្ត ប៉ុន្តែក្រុម Arsenal កំពុងរៀបចំខ្លួនដើម្បីប្រមូលអាម្មណ៍ ប្រកួតក្នុងក្របខ័ណ្ឌ Champions League ជាមួយក្រុម Dinamo Zagreb នៅយប់ថ្ងៃពុធ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


