កីឡា
លោក ហេង ប៊ុនឃីម ៖«បើគ្មានកូនជាអ្នកប្រដាល់ គ្មានឱកាសទៅក្រៅប្រទេស»
មិនត្រឹមតែជាកីឡាករ ឃីម បូរ៉ា, កីឡាករ ឃីម ឌីមី និងលោក ហេង ប៊ុនឃីម ជាឪពុកប៉ុណ្ណោះទេ សូម្បីតែអ្នកស្រី រៀម តិប ជាម្តាយក៏ទទួលបានឱកាសធ្វើដំណើរទៅទីក្រុង Madrid ប្រទេសអេស្ប៉ាញដែរសម្រាប់ការប្រកួតគុនខ្មែរនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ហេង ប៊ុនឃីម បានលើកឡើងថា លោកពិតជារីករាយដែលមានភរិយាទៅជាមួយ ពីព្រោះភរិយារបស់លោកមិនធ្លាប់បានចេញទៅក្រៅប្រទេសឡើយ។ «ការធ្វើដំណើរទៅទីក្រុង Madrid ប្រទេសអេស្ប៉ាញនេះ ខ្ញុំសប្បាយចិត្តដែលបានក្រុមហ៊ុនឧបត្ថម្ភដល់ការធ្វើដំណើរទាំងស្រុងដោយមានប្រពន្ធ និងកូនប្រុស២នាក់។ បើគ្មានកូនជាអ្នកប្រដាល់ គឺខ្ញុំគ្មានលទ្ធភាពដើម្បីនាំប្រពន្ធកូនជិះយន្តហោះទៅក្រៅប្រទេសទេ»។
កីឡាករ ឃីម បូរ៉ា ត្រូវប្រកួតជាមួយកីឡាករអេស្ប៉ាញ Mario Alvarez ដើម្បីដណ្តើមខ្សែក្រវាត់«គុនខ្មែរស៊ុបភើហ្វៃ» ទម្ងន់៦១គីឡូក្រាម។ Mario ដែលជាជើងខ្លាំងម្នាក់ដែលលំដាប់ជួរមុខនៅប្រទេសអេស្ប៉ាញធ្លាប់ឈ្នះកីឡាករកម្ពុជា ឈុត សេរីវ៉ាន់ថង ក្នុងទឹកទី១ នៅប្រទេសបារាំង ប៉ុន្តែចាញ់កីឡាករ មាស ប៊ុនថេន ដោយពិន្ទុ នៅប្រទេសកម្ពុជា។

ឃីម បូរ៉ា ទើបតែជាសះស្បើយពីរបួសកែងដៃ ប៉ុន្តែបានហ្វឹកហាត់ដិតដល់វិញហើយ។ ការវិលត្រឡប់មកកាន់សង្វៀនជាថ្មី រូបគេបានយកឈ្នះកីឡាករចិន ហាវ ជីឡុង ដើម្បីទទួលបានខ្សែក្រវាត់គ្រុឌគុនខ្មែរ កាលពីកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។
លោក ហេង ប៊ុនឃីម ដែលជាឪពុករបស់ ឃីម បូរ៉ា បានឲ្យដឹងថា ៖«ការហ្វឹកហាត់ត្រៀមខ្លួនគឺបានល្អ ប៉ុន្តែការទៅប្រកួតនៅទឹកដីគេមិនដឹងជាយ៉ាងម៉េចដែរ។ តាមដឹងនៅទីនោះត្រជាក់ខ្លាំង។ អាកាសធាតុនេះជាបញ្ហាព្រួយបារម្ភខ្លាំងដែរ ពីព្រោះត្រជាក់ខ្លាំងអាចធ្វើឲ្យយើងធ្វើគីឡូអត់បាន ផ្តាសាយអស់កម្លាំងអីទៅ»។

លោកបានបញ្ជាក់ថា ៖«តាំងពីរបួសដៃប៉ុន្មានខែមកហើយ ឥឡូវគាត់បានជាសះស្បើយ។ គាត់បានប្រកួត១ប្រកួតរួចហើយ និងបានឈ្នះខ្សែក្រវាត់១ទៀត។ វាមិនទាន់ជាសះស្បើយប្រើបាន១០០%ទេ»។
លោក ហេង ប៊ុនឃីម បាននិយាយពីកីឡាករ Mario ថា ៖«រឿងគាត់មកចាញ់នៅស្រុកខ្មែរ (ចាញ់ មាស ប៊ុនថេន) មិនដឹងថា ចាញ់របៀបមិច តែមើលឃើញការប្រកួតរបស់គាត់ល្អ។ គាត់ធន់ ស្វិត អាវុធល្អ។ ខ្ញុំធ្លាប់មើលការប្រកួត២លើកគឺគាត់ជាកីឡាករមិនថយក្រោយ»។

លោក ហេង ប៊ុនឃីម គិតថា កីឡាករអេស្ប៉ាញ Mario Alvarez ប្រហែលជាមិនអាចចប់ពាក់កណ្តាលទីក្នុងការប្រកួត៣ទឹក ប៉ុន្តែខ្លាចតែកូនប្រុសរបស់លោកវិញទេដែលអាចចប់ពាក់កណ្តាលទី។
លោកបាននិយាយថា ៖«ខ្ញុំមើលឃើញសន្ទុះរបស់គាត់ល្អ អីចឹងមិនអាចចប់ពាក់កណ្តាលទីទេ តែខ្លាចយើងវិញទេដែលអស់ចប់កណ្តាលទី ពីព្រោះយើងទៅប្រកួតនៅទឹកដីគេ។ យើងខ្លាចខ្សោយកម្លាំង ឬផ្តាសាយអីជាដើម ដោយសារធាតុអាកាស អាហារហូចចុក អីចឹងយើងអត់ហ៊ានទាយទុកមុនទេ។ ទោះយ៉ាងណា ខ្ញុំប្រាប់កូនហើយគឺខំប្រឹងឲ្យអស់ពីសមត្ថភាព។ ទោះចាញ់ ទោះឈ្នះ ត្រូវតែខំប្រឹង»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


