កីឡា
សហព័ន្ធគុនខ្មែរអន្តរជាតិត្រៀមជួបជជែកជាមួយ សហព័ន្ធគុនខ្មែរហើយ
បន្ទាប់ពីមានការខ្វែងគំនិតរវាងសហព័ន្ធប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរអន្តរជាតិមួយរយៈពេលចុងក្រោយ ពេលនេះតំណាងសហព័ន្ធគុនខ្មែរអន្តរជាតិគ្រោងនឹងជួបជជែកគ្នាផ្ទាល់ជាមួយសហព័ន្ធគុនខ្មែរដើម្បីរកដំណោះស្រាយរួមគ្នា។
លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»កាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ថា ៖«ខាងអគ្គលេខាធិការរបស់សហព័ន្ធយើងបានរៀបចាត់ចែងការងារនេះហើយ។ យើងរួមគ្នាដើម្បីអភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រពៃណីខ្មែរ និងមរតកដូនតាយើង។ បាក់បែកគ្នាមិនចំណេញអីទេ នឹងនាំឲ្យជិតខាងគេមើលងាយយើង»។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ២០២៥ សហព័ន្ធប្រដាល់អន្តរជាតិ បានចេញគោលការណ៍ថ្មីដោយតម្រូវឲ្យគ្រប់កម្មវិធីប្រកួតទាំងក្នុងស្រុក និងក្រៅប្រទេសត្រូវស្នើសុំច្បាប់រៀបចំការប្រកួតត្រឹមត្រូវពីសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ ប្រសិនបើកម្មវិធីនោះមានកីឡាករ កីឡាការិនីចាប់ពី៥ប្រទេសឡើង។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករ កីឡាការិនីគុនខ្មែរទាំងជាតិ និងអន្តរជាតិ ដែលចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ ត្រូវមានអាជ្ញាប័ណ្ណ (Fighter License) ពីសហព័ន្ធគុនខ្មែរអន្តរជាតិ ទើបអាចចូលរួមប្រកួតជាផ្លូវការរបស់សហព័ន្ធគុនខ្មែរអន្តរជាតិបាន។
មួយថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ សហព័ន្ធប្រដាល់គុនខ្មែរជាតិ បានចេញសេចក្តីប្រកាសពីគោលជំហររបស់ខ្លួនថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានបុព្វសិទ្ធិ និងស្វ័យភាពពេញលេញ ក្នុងការផ្សព្វផ្សាយ និងរៀបចំរាល់ការប្រកួតកីឡាប្រដាល់គុនខ្មែរគ្រប់ទម្រង់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយមិនអនុញ្ញាតឲ្យសហព័ន្ធគុនខ្មែរអន្តរជាតិមកជ្រៀតជ្រែកជាដាច់ខាត។
ការចេញគោលការណ៍រៀងៗខ្លួនបែបនេះបានធ្វើមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងរិះគន់បែបនេះ បែបនោះ ហើយរឹតតែធ្វើឲ្យស្ថានភាពកាន់តែធំ។ អ្នកខ្លះបានលើកឡើងឲ្យភាគីទាំងពីរបានជួបពិភាក្សាគ្នាផ្ទាល់ដើម្បីរកដំណោះស្រាយរួមគ្នាឆ្ពោះទៅរកការអភិវឌ្ឍគុនខ្មែរដែលជាកីឡាអត្តសញ្ញាណជាតិខ្មែរ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


